ព័ត៌មានសុខភាព

បើធ្វើបែបនេះបាន ផ្ទៃមុខរបស់អ្នកនឹងសរលោង គ្មានមុន ឬអាចម៍រុយសូម្បីមួយគ្រាប់

បើប្រៀបធៀបទៅនឹងការប្រើផលិតផលគីមីមួយចំនួន ដំឡូងបារាំង​ ជាឱសថថែរក្សាសម្រស់ផ្ទៃមុខយ៉ាងខ្លាំងពូកែ ដែលគ្មានផលប៉ះពាល់អ្វីដល់សុខភាព និងមានតម្លៃថោកទៀតផង។ តាមពិត សាច់ដំឡូងបារាំង ជាម្សៅធម្មជាតិដែលអាចធ្វើឲ្យស្បែកមុខខ្មៅស្រអាប់ ជាំដុំៗ ប្រែទៅជាសស្រស់ថ្លាគួរឲ្យចង់ស្ទាបអង្អែល។

ដើម្បីទទួលបានប្រសិទ្ធភាខ្ពស់ពី ដំឡូងបារាំង លោកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ៖

វិធីទី១៖

  • ចិតដំឡូងបារាំងជាបន្ទះធំល្មម ហើយបន្តក់ទឹក២-៣ដំណក់ ទៅលើចំណិតដំឡូងបារាំងទាំងនោះ
  • បន្ទាប់មកយកចំណិតដំឡូងបារាំងទាំងនោះ មកញីលើផ្ទៃមុខថ្នមៗ ជាពិសេសកន្លែងមានបញ្ហា
  • ធ្វើឲ្យរបៀបនេះឲ្យបាន ៨-១០នាទី រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។

វិធីទី២៖

  • កោសសាច់ដំឡូងបារាំងឲ្យម្មត់ រួចច្របាច់យកទឹកវាចេញឲ្យអស់
  • ហើយលាយម្សៅដំឡូងបារាំងនោះ ជាមួយទឹកក្រូចឆ្មារ រួចកូរវាឲ្យសព្វ
  • បន្ទាប់យកល្បាយនេះ មកបិតឲ្យពេលផ្ទៃមុខ ទុកវាឲ្យបាន២០-៣០នាទី
  • ចុងក្រោយលាងសម្អាត មុខរបស់អ្នកជាមួយទឹកក្តៅ។

លោកអ្នកអាចជ្រើសរើសយកវិធីមួយណាក៏បាន តែត្រូវព្យាយាម អនុវត្តវិធី ២-៣ដងក្នុងមួយថ្ងៃ ឲ្យបានយ៉ាងតិច១ខែ ដើម្បីទទួលបានមុខសស្រស់ស្អាតគ្មានមុន​ គ្មានជាំ៕

មតិយោបល់