ព័ត៌មានសុខភាព

ការពិតគួរឲ្យភ្ញាក់ផ្អើល នៃសណ្តែកខៀវដែលគ្រប់គ្នាមិនទាន់ដឹង

សណ្តែកខៀវត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន C អាស៊ីតហ្វូលិក ជាតិដែក បេតាការ៉ូទីន និងសារធាតុសំខាន់ៗជាច្រើនទៀត។

ដូច្នេះហើយអ្នកជំនាញបានរកឃើញថា ការទទួលទានសណ្តែកខៀវ អាចទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាង។

ជំងឺមហារីកពោះវៀនធំ
ការស្រាវជ្រាវបានបង្ហាញថា ការបន្ថែមសណ្តែកខៀវទៅក្នុងរបបអាហារជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងបន្ថយការកើនឡើងវិញនៃជំងឺមហារីកក្រពេញប្រូស្តាត។

សណ្តែកខៀវសម្បូរទៅដោយជាតិសរសៃ អាចរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ កាត់បន្ថយសម្ពាធទៅលើពោះវៀន ការពារមហារីកពោះវៀនធំ និងមហារីកប្រព័ន្ធរំលាយអាហារ។

រក្សាស្ថិរភាពជាតិស្ករក្នុងឈាម
សណ្តែកខៀវ អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន ដោយសារតែវាអាចរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព។ ហេតុនេះអ្នកជំងឺទឹកនោមផ្អែម គួរតែព្យាយាមបន្ថែមសណ្តែកខៀវទៅក្នុងរបបអាហារឲ្យបានទៀងទាត់។

ល្អសម្រាប់ឆ្អឹង
វីតាមីន K នៅក្នុងសណ្តែកខៀវ អាចរួមចំណែកដល់ការស្រូបយកជាតិកាល់ស្យូម ដែលឆ្អឹងត្រូវការចាំបាច់បំផុត។ លើសពីនេះ វីតាមីន K អាចកាត់បន្ថយការបាត់បង់សារធាតុរ៉ែពីក្នុងឆ្អឹង។ សណ្តែកខៀវចំនួន ១ពែងមានប្រហែលជា ២០ភាគរយនៃវីតាមីន K ដែលរាងកាយត្រូវការប្រចាំថ្ងៃ។

បង្កើនប្រព័ន្ធភាពស៊ាំ
សណ្តែកខៀវ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយកាត់បន្ថយការកើនឡើងនៃជំងឺដាច់សរសៃឈាមខួរក្បាល ក៏ដូចជាប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរីនៅក្នុងរាងកាយផងដែរ។

ល្អប្រសើរសម្រាប់ភ្នែក
អត្ថប្រយោជន៍មួយទៀតនៃសណ្តែកខៀវ គឺកាត់បន្ថយភាពតានតឹងនៅលើភ្នែក ការពារភ្នែកឲ្យមានសុខភាពល្អ និងជួយឲ្យមើលឃើញកាន់តែច្បាស់។
កាពារបេះដូង

ជាតិសរសៃនៅក្នុងសណ្តែកខៀវ អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ តាមរយៈការកាត់បន្ថយការស្រូបយកជាតិខ្លាញ់តិច និងរក្សាកម្រិតកូលេស្តេរ៉ុលមិនឲ្យកើនឡើង។ ជាពិសេសសារធាតុ ប៉ូតាស្យូម នៅក្នុងសណ្តែកខៀវ អាចរក្សាសម្ពាធឈាម ជួយឲ្យបេះដូងមានសុខភាពល្អ។

កាត់បន្ថយបញ្ហាក្រពះ
មូលហេតុមួយដែលបណ្តោលឲ្យមនុស្សជាច្រើនមានបញ្ហាក្រពះ គឺមិនបានប្រើប្រាស់ជាតិសរសៃប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់។

ជាតិសរសៃអាចជួយរំលាយអាហារ បំបាត់ការទល់លាមក និងកម្ចាត់ជាតិពុលចេញពីរាងកាយយ៉ាងឆាប់រហ័ស។ ជាពិសេសសារធាតុចិញ្ចឹមនៅក្នុងសណ្តែកខៀវ អាចជួយកាត់បន្ថយការចាល់ជាតិអាស៊ីត ដែលបង្កឲ្យកើតជំងឺក្រពះ។

ជួយអភិវឌ្ឍគភ៌
អាស៊ីតហ្វូលិកនៅក្នុងសណ្តែកខៀវ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទារក ជាពិសេសវាមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបេះដូងទារកទើបនឹងកើត។ លើសពីនេះ វាអាចជួយទប់ស្កាត់ការខូចខាតបំពង់សរសៃប្រសាទទារកផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់