ជាទូទៅ មនុស្សភាគច្រើនតែងតែបោះចោលសំបកស៊ុត ព្រោះគិតថា ទុកវាក៏គ្មានប្រយោជន៍អ្វីដែរ។ ប៉ុន្តែបើយោងតាមគេហទំព័រ boldsky បានបង្ហាញឲ្យដឹងថា សំបកស៊ុតអាចជួយព្យាបាលបញ្ហាសម្រស់ច្រើនយ៉ាង ហើយក្នុងចំណោមនោះភាពចាស់ក៏អាចដោះស្រាយបានដែរ។
តើធ្វើដូចម្តេចទៅ ទើបអាចកាត់បន្ថយភាពចាស់ ហើយធ្វើឲ្យអ្នកក្មេងជាងវ័យ? គ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីសាមញ្ញៗដូចខាងក្រោមៈ
ធាតុផ្សំ៖
- សំបកស៊ុតមាន់ កិនឲ្យម៉ត់ជាម្សៅចំនួន៣ទៅ៤ស្លាបព្រាកាហ្វេ
- ទឹកដោះគោជូរ ៣ទៅ ៤ស្លាបព្រាកាហ្វេ
- ម្សៅរមៀតមួយចុងស្លាបព្រាកាហ្វេ
ការអនុវត្តៈ
- យកធាតុផ្សំទាំងអស់នេះលាយបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ
- លាបឲ្យពេញផ្ទៃមុខ រួចទុកចោលរយៈពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
សូមព្យាយាមអនុវត្តវិធីនេះ នៅរៀងរាល់ពេលល្ងាចជាប្រចាំ បញ្ហាស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកនឹងរលប់បាត់បន្តិចម្តងៗ ហើយអ្នកនឹងមានសម្រស់ក្មេងជាវ័យដូចបំណង៕
មតិយោបល់