ប្រសិនបើអ្នកគេងក្នុងបន្ទប់ ជាមួយមិត្តភក្តិ សាច់ញាតិ ជាពិសេសប្តី ឬប្រពន្ធដែលគេងស្រមុក អ្នកប្រាកដជាទទួលបានការរំខាន គេងមិនបានដោយសារសម្លេងថ្លង់នោះ ជាក់ជាមិនខាន។ កត្តានេះបានប៉ះពាល់ដល់គុណភាពនៃការទទួលទានដំណេករបស់អ្នក ដែលជាហេតុធ្វើឲ្យបានបញ្ហាសុខភាព។ ខាងក្រោមនេះជារូបមន្ត កម្ចាត់អាការស្រមុកយ៉ាងខ្លាំងពូកែ៖
ធាតុផ្សំ៖
- ផ្លែការ៉ុត ធំល្មម ៤ផ្លែ
- ខ្ញី ទំហំប៉ុនដៃ ១ម៉ើម
- ផ្លែប៉ោម ១ផ្លែ
- ទឹកក្រូចឆ្មារ (ធំល្មម ១ផ្លែ)
របៀបធ្វើ៖
- លាងសម្អាតធាតុនីមួយៗ ឲ្យបានស្អាត
- ចិត ពួកវាជាចំណិតៗ រួចដាក់ក្នុងម៉ាស៊ីនទឹកក្រឡុក
- ដាក់ទឹកក្រូចឆ្មារ ហើយក្រឡុក ឲ្យក្លាយទៅជាល្បាយតែមួយ
- ទទួលទានល្បាយនេះ ឲ្យបានមុនពេលចូលគេង ២ម៉ោង។
ម្យ៉ាងទៀតដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ លោកអ្នកត្រូវតែឈប់ទទួលទានអាហារមួយចំនួន ឬកុំទទួលទានក្រោយម៉ោង៦ល្ងាច ដែលមានដូចជាអាហារបំពង អាហារកែច្នៃ សូកូឡា ទឹកដោះគោ និងអាហារ ឬភេសជ្ជៈដែលមានរសជាតិផ្អែម៕
មតិយោបល់