ព័ត៌មានសុខភាព

ល្បិចស្រករាងដោយមិនបាច់បង្អត់អាហារ ឬធ្វើលំហាត់ប្រាណឡើយ

ដើម្បីឲ្យបានក្បាលពោះរាបស្មើ គ្រប់គ្នាតែងតែទម្លាប់ធ្វើលំហាត់ប្រាណ ឬតមអាហារ ប៉ុន្តែវិធីទាំងពីរយ៉ាងនេះធ្វើឲ្យមនុស្សមួយចំនួនមិនសូវចូលចិត្តឡើយ។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា ប្រសិនបើអ្នកចង់សម្រករាង មិនចាំបាច់បង្អត់អាហារ ឬប្រឹងធ្វើលំហាត់ប្រាណទៀតឡើយ។ អ្នកគ្រាន់តែអនុវត្តវិធីសាមញ្ញៗតែ៣ចំណុចប៉ុណ្ណោះ ជាតិខ្លាញ់នៅលើរាងកាយនឹងរលាយបាត់អស់។

១.ការដកដង្ហើម
រឿងសំខាន់ដំបូងគេ អ្នកត្រូវរៀនដកង្ហើមចេញ និងចូលឲ្យបានជ្រៅៗ។ ព្រោះដង្ហើមមិនត្រឹមតែអាចជួយបញ្ចូនអុកស៊ីសែនទៅកាន់សារពាង្គកាយផ្សេងៗបានស្រួលនោះទេ វាថែមទាំងធ្វើឲ្យសាច់ដុំពោះមានចលនាថែមទៀត។ នេះប្រៀបដូចជាការធ្វើលំហាត់ប្រាណក្បាលពោះដោយមិនដឹងខ្លួន ហើយយូរៗទៅជាតិខ្លាញ់ត្រង់បរិវេននេះនឹងរលាយបន្តិចម្តងៗ។

២.ងូតទឹកផ្កាឈូក
វិធីសាស្ត្រមួយនេះពិតជាមានលក្ខណៈសាមញ្ញ តែវាក៏អាចជួយសម្រកទម្ងន់បានដែរ។ នៅពេលងូតទឹកអ្នកត្រូវប្រើទឹកក្តៅឧណ្ឌៗ ព្រោះវាអាចជួយឲ្យសរសៃឈាមក្រោមស្បែករត់បានស្រួល និងជួយដុតបំផ្លាញ់ជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អ។ លើសពីនេះទៅទៀត ការងូតទឹកក្តៅឧណ្ឌៗ អាចជួយកម្ចាត់ជំងឺផ្កាសាយ កាត់បន្ថយស្នាមសង្វារ និងបញ្ហាសម្ពាធឈាមឡើងខ្ពស់…។

៣.ការម៉ាស្សា
ការប្រើទឹកឃ្មុំ ឬប្រើដៃឈ្លីម៉ាស្សាថ្នមៗនៅលើតំបន់ផ្សេងៗនៃរាងកាយ អាចជួយរំលាយជាតិខ្លាញ់បន្តិចម្តងៗ ហើយជួយបង្កើនចរាចរឈាមថែមទៀត។ ប្រសិនបើអ្នកមិនចង់ទៅហាងម៉ាស្សាទេ សូមអនុវត្តនៅផ្ទះដោយខ្លួនឯងក៏បានដែរ។

សូមព្យាយាមអនុវត្តវិធីសាស្ត្រសាមញ្ញៗទាំង៣ជំហ៊ាននេះជាប្រចាំ ខ្លាញ់ក្នុងរាយការបស់អ្នកនឹងរលាយបន្តិចម្តងៗ ហើយគ្មានក្បាលពោះឡើយ៕

មតិយោបល់