នៅក្នុងពេលបច្ចុប្បន្ននេះ មនុស្សស្រីភាគច្រើនខំព្យាយាមបង្កើនសមត្ថភាពឲ្យខ្លាំង ដើម្បីអាចធ្វើការច្រើន ដូចមនុស្សប្រុស បូករួមជាមួយធម្មជាតិជាមនុស្សស្រីត្រូវចេះទុកដាក់ផ្ទះសំបែង មើលកូនចៅ ដែលជាហេតុធ្វើឲ្យពួកគាត់ស្ទើគ្មានពេលវេលាគិតគូរទាំងបញ្ហាសុខភាពខ្លួនទល់តែសោះ។ កត្តានេះហើយ បានធ្វើឲ្យមនុស្សស្រីក្នុងសម័យនេះ ភ្លេចខ្លួនមើលមិនបានចាប់អារម្មណ៍ អំពីរោគសញ្ញានៃជំងឺដ៏សែនគ្រោះថ្នាក់ ៥ប្រភេទ ដែលបានឆក់យកជីវិតមនុស្សស្រី រាប់លាននាក់លើពិភពលោក។ ខាងក្រោមនេះ ជារោគសញ្ញាដែលមនុស្សស្រីទាំងអស់ត្រូវ បុ្រងប្រយ័ត្នបំផុត៖
១.ឆ្លងមេរោគប្រព័ន្ធទឹកនោម
ជំងឺប្រភេទនេះ កើតឡើងនៅពេលប្រព័ន្ធបង្ហូរនោមរបស់មនុស្សស្រីម្នាក់ មានអាការឆ្លងមេរោគ
ហើយរលាក។ កត្តានេះអាចបណ្តាលមកពីការខ្វះអនាម័យ ឬការរួមភេទមិនបានត្រឹមត្រូវ។
២.បញ្ហាស្បូន
ស្បូនរបស់មនុស្សស្រីជាកន្លែង ដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុតនៅពេលរួមភេទម្តង។
ពេលខ្លះជាលិកាមួយចំនួនក្នុងស្បូន បានកកើតខុសធម្មតានៅខាងក្រៅមាត់ស្បូន
ដែលអាចបណ្តាលឲ្យស្បូនមានបញ្ហាធ្ងន់ធ្ងរ។ រីឯរោគសញ្ញារបស់វា គឺការរដូវមិនទៀង
និងឧស្សាហ៍ឈឺពោះជាដើម។
៣.ជំងឺធា្លក់ទឹកចិត្ត
ជំងឺនេះ ច្រើនតែកើតឡើងដោយសារការផ្លាស់ប្តូរអ័រម៉ូនក្នុងខ្លួនមនុស្សស្រី បូករួមជាបញ្ហាគ្រួសារ និងជីវភាពប្រចាំថ្ងៃ អាចធ្វើពួកគាត់មានអារម្មណ៍តានតឹង ហើយភាគច្រើនមិនអាចបញ្ចេញមកក្រៅដូចមនុស្សប្រុស។ បញ្ហានេះបើមិនអាចដោះស្រាយឲ្យបានឆាប់រហ័សនោះទេ យូរៗមនុស្សស្រីម្នាក់នឹងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ពិបាកព្យាបាលខ្លាំងណាស់។
៤.ជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ ជាជំងឺដ៏កាចសាហាវបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ព្រោះវាប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់មនុស្សស្រីយ៉ាងខ្លាំង។ រោគសញ្ញារបស់វាគឺ សុដន់របស់មនុស្សស្រី មានដុំពក និងមានផ្លាស់ប្តូរទំហំ ឬរូបរាងជាដើម។
៥.ជំងឺមហារីកស្បូន
ជំងឺមួយប្រភេទនេះ ក៏ជាឃាតករលាក់មុខយ៉ាងសាហាវមួយទៀត ដែលបានឆក់យកជីវិតមនុស្សស្រីជាច្រើននាក់មកហើយ។ រោគសញ្ញារបស់វា គឺរដូវមិនទៀតទាត់ ឧស្សាហ៍មានការឈឺចាប់នៅលើថ្ងាស់ និងក្បាលពោះក្រោមផ្សិត៕
មតិយោបល់