ព័ត៌មានសុខភាព

៦ចំណុចដែលអ្នកគួរដឹងទាក់ទងនឹងជំងឺកើតឬស្សលើប្រដាប់ភេទ

ជារៀងរាល់ឆ្នាំ ការកើតជំងឺឬស្សលើប្រដាប់ភេទមានរាប់លានករណីត្រូវបានគេកត់ត្រាទុកនៅសហរដ្ឋអាមេរិច។ ប៉ុន្តែមនុស្សជាច្រើននៅតែយល់ច្រទ្បំចំពោះអាការ:មួយចំនួន ហើយគិតថាក្រោយពេលព្យាបាលជាសះស្បើយ ជំងឺនេះមិនអាចកើតឡើងវិញបានឡើយ។ ដូច្នេះដើម្បីស្វែងយល់កាន់តែច្បាស់ពីបញ្ហាឬស្សលើប្រដាប់ភេទអ្នកគួរតែអានអត្ថបទខាងក្រោមនេះ៖

. វាអាចនឹងបញ្ចេញអាការ:ក្រោយរយ:ពេលជាច្រើនឆ្នាំ

អ្នកជំនាញផ្នែកឆ្មប និងរោគស្ត្រីលោក Mary Jane Minkin បានឲ្យដឹងថា ជំងឺកើតឬស្សលើប្រដាប់ភេទនេះអាចនឹងបញ្ចេញរោគសញ្ញាក្រោយរយ:ពេលជាច្រើនសប្តាហ៏ ឬជាច្រើនខែបន្ទាប់ពីបានឆ្លងមេរោគរួច ហើយជួនកាលអាចច្រើនឆ្នាំទៀតផង។ បើទោះបីជាអ្នកលែងមានផ្ទុកវីរុសក៏ដោយ ឬស្សនេះនៅតែអាចកើតឡើងនៅថ្ងៃអនាគតម្តងទៀត, ផ្ទុយទៅវិញ អ្នកត្រូវព្យាបាលតាមវេជ្ជបញ្ជា។

. ពិបាកកត់សម្គាល់អាការ:

មិនថា អ្នកពូកែសម្គាល់មើលបញ្ហាចម្លែកកើតមានលើខ្លួនប្រាណរបស់អ្នកក៏ដោយ ជំងឺកើតឬស្សលើប្រដាប់ភេទនេះ ពេលខ្លះពិបាកនឹងមើលដឹងណាស់។ វាអាចមានលក្ខណ: និងទំហំខុសៗគ្នា(ភាគច្រើនវាជាដុំពក សលើស្បែក ឬស្រដៀងគ្នានឹងផ្កាខាត់ណា) ហើយពេលខ្លះ វាតូចបំផុត ដែលមិនអាចមើលដោយភ្នែកទទេបាន។

វិធីដែលល្អ អ្នកត្រូវទៅជួបនឹងវេជ្ជបណ្ឌិត។ លោក Minkin បាននិយាយថា៖ “ប្រសិនបើអ្នកមិនប្រាកដថា វាជាដុំសាច់, មុន ឬអាចជាអ្វីផ្សេង ដូច្នេះត្រូវទៅពិនិត្យមើល”។

. អ្នកមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នជាងគេ

ក្នុងចំពោះករណីស្ត្រីមានផ្ទៃពោះគួរមានការប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះជំងឺកើតឬស្សលើប្រដាប់ភេទនេះអាចលូតលាស់ឆាប់រហ័សដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វិធីដែលមានសុវត្ថិភាពបំផុតដើម្បីកម្ចាត់បញ្ហានេះគឺ ត្រូវស្អំទឹកកក។ ប៉ុន្តែក្នុងពេលសម្រាលកូន ជំងឺនេះអាចឆ្លងទៅកាន់ទារកបាន។

. ស្រោមអនាម័យមិនអាចធានាសុវត្ថិភាពឡើយ

លោក Minkin និយាយថា៖ “ជំងឺឬស្សនេះអាចរស់នៅកន្លែងដូចជា រន្ធគូថ, ថង់ពងស្វាស ឬលើទ្វារមាស ហើយស្រោមអនាម័យអាចគ្របដណ្តប់លើប្រដាប់ភេទតែប៉ុណ្ណោះ”។ ដូច្នេះរាល់ការប៉ះពាល់ត្រង់កន្លែងឆ្លងមេរោគរបស់មនុស្ស វាអាចធ្វើឲ្យអ្នកជួបនឹងគ្រោះថ្នាក់។ វាមិនមែនមានន័យថា មានតែការរួមភេទមួយទេ ដែលអ្នកនឹងអាចឆ្លងមេរោគបាន។

(អ្នកនៅតែរក្សាការប្រើស្រោមអនាម័យ ព្រោះវាអាចកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគ ប៉ុន្តែត្រូវដឹងថា វាមិនអាចការពារនឹងជំងឺឬស្សបានឡើយ)។

. វ៉ាក់សាំង HPV អាចជួយការពារពីជំងឺនេះ

វ៉ាក់សាំងអាចការពារខ្លួនអ្នកពីជំងឺនេះបាន តែត្រូវចាំក្នុងចិត្តថា មានតែវ៉ាក់សាំងសម្រាប់ស្ត្រីវ័យ ២៦ឆ្នាំឡើងទៅតែប៉ុណ្ណោះ។

. ជក់បារីងាយកើតជំងឺឬស្ស

នេះជាមូលហេតុដែលអ្នកគួរឈប់ការជក់បារី។ បើយោងតាមការស្រាវជ្រាវបានឲ្យដឹងថា អ្នកជក់បារីមានឱកាស ២៣% ងាយនឹងកើតជំងឺឬស្សលើប្រដាប់ភេទច្រើនជាងអ្នកមិនជក់បារី។ លោក Minkin ក៏បានបន្ថែមទៀតថា “ការជក់បារីអាចបំផ្លាញប្រព័ន្ធភាពស៊ាំ ដូច្នេះអ្នកមិនអាចប្រយុទ្ធប្រឆាំងនឹងមេរោគ ដូចអ្នកដែលមិនជក់បារីបានឡើយ”៕

hpv

មតិយោបល់