ការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ច្រើន គឺងាយនឹងធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាជាច្រើនយ៉ាងចំពោះសុខភាព ដូចជា កើតជំងឺធាត់ ស្ទះសរសៃឈាម គ្រោះថា្នក់ដល់បេះដូង និងខួរក្បាល និងជំងឺផ្សេងៗទៀត។ ប៉ុន្តែ អ្នកអាចការពាររាងកាយកុំឲ្យឡើងទម្ងន់ បន្ទាប់ពីទទួលទានអាហារដែលសម្បូរជាតិខ្លាញ់បាន ដោយប្រើប្រាស់វិធីសាមញ្ញាប៉ុណ្ណោះ។
ផឹកទឹកក្តៅឧណ្ឌៗ
ការផឹកទឹកក្តៅឧណ្ឌៗ អាចជួយកាត់កម្ចាត់ជាតិខ្លាញ់របស់អាហារចេញពីរាងកាយ ហើយវាក៏អាចជួយឲ្យថ្លើម ក្រពះ និងពោះវៀនរបស់យើងមានសុខភាពល្អផងដែរ។
ជៀវាងការញ៉ាំការ៉េម
ការញ៉ាំការ៉េមក្នុងអំឡុងពេលនេះ បណ្តោលឲ្យជាតិខ្លាញ់នៃអាហារ កកនៅក្នុងរាងកាយ ពិបាករំលាយណាស់។ ហេតុនេះ អ្នកតែជៀសវាងញ៉ាំការ៉េម បន្ទាប់ពីញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ ដើម្បីកាត់បន្ថយពីផលប៉ះពាល់របស់វា។
មិនត្រូវចូលគេងភ្លាមៗទេ
ការគេងភ្លាមៗអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការយឺតយ៉ាវ ហើយអាហារទាំងនោះរំលាយមិនអស់ឡើយ។ នេះជាមូលហេតុមួយដែលបណ្តោលឲ្យជាតិខ្លាញ់ផ្ទុកនៅក្នុងរាងកាយកាន់តែច្រើនឡើង ដូច្នេះអ្នកគួរតែបរិភោគមុនពេលចូលគេងរយៈពេល ២ទៅ៣ម៉ោង។
ធ្វើលំហាត់ប្រាណ
បន្ទាប់ពីញ៉ាំអាហារសម្បូរជាតិខ្លាញ់ អ្នកត្រូវតែព្យាយាមដើរ ឬធ្វើលំហាត់ប្រាណខ្លះ ដើម្បីដុតបំផ្លាញ់កាឡូរី។ បើមិនដូច្នោះទេ រាងកាយនឹងរក្សាទុកជាតិខ្លាញ់កាន់តែច្រើន ដែលធ្វើឲ្យអ្នកក្លាយទៅជាមនុស្សធាត់។ ប៉ុន្តែមិនមែនមានន័យថា អ្នកបរិភោគហើយភ្លាមត្រូវធ្វើលំហាត់ប្រាណភ្លាមនោះទេ គឺរងចាំយ៉ាងតិច២ម៉ោង។
ការប្រើប្រាស់ថ្នាំបុរាណ
ក្រៅពីវិធីទាំងប៉ុន្មាននៅខាងលើនេះ អាចប្រើប្រាស់ ទឹកឃ្មុំ និងម្រេច ព្រោះធាតុផ្សំទាំងពីរមុខនេះអាចជួយរំញោចដល់ចលនាថ្លើមក្នុងការរំលាយជាតិខ្លាញ់នៅក្នុងអាហារពូកែបំផុត។
អ្នកគ្រាន់តែបន្ថែមម្រេចម៉ត់មួយចឹប ទៅក្នុងទឹកឃ្មុំចំនួនមួយស្លាបព្រាកាហ្វេ។ កូរឲ្យសព្វ ទើបទទួលទាន ក្រោយពេលញ៉ាំអាហារ។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាសុវត្ថិភាពចំពោះរាងកាយមួយរយភាគរយ អ្នកមិនត្រូវទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ញឹកញាប់ពេកនោះទេ៕
ប្រភពៈ boldsky
មតិយោបល់