ព័ត៌មានជាតិ

Update : រថយន្តជនជាតិចិនបុកកិនលើម៉ូតូខ្មែរ សំណាងល្អម្ចាស់ម៉ូតូលោតគេចទាន់

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសជនជាតិចិនម្នាក់បើករថយន្តឆ្លងកាត់ផ្លូវមិនប្រយ័ត្នក៏បានជ្រុលទៅបុកកិនចំពាក់កណ្តាលម៉ូតូឌ្រីមសង់សេ១២៥ សេរី២០១៦ សំណាងល្អអ្នកបើកបរម៉ូតូដឹងខ្លួនទាន់ពេលវេលាហក់លោតចេញភ្លាមៗបណ្តាលឲ្យរងរបួសស្រាល កុំអីក្ស័យជីវិត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ បុកកិនពីលើម៉ូតូឌ្រីមសង់០១៦នេះ នៅចំណុចផ្លូវ២១៥ កែងនិងផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង ១ និង ៥០ នាទីរសៀល ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧ ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា បុរសបើកម៉ូតូឌ្រីមសង់សេ១២៥ សេរី០១៦ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 1AL-1633 ពីជើងទៅត្បូងតាមផ្លូវ២១៥ ហៅផ្លូវនេរុ មកដល់ចំណុចផ្លូវ១៤៦ ស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស្ក ស្លាកលេខ ភ្នំពេញ 2Q-3918 បើកបរដោយជនជាតិចិន ពីកើតទៅលិច តាមផ្លូវ១៤៦ ក្នុងល្បឿនលឿនដោយឆ្លងកាត់ផ្លូវ២១៥មិនប្រយ័ត្នក៏បុកម៉ូតូចំពាក់កណ្តាលហើយកិនតែម្តង ។ ភ្លាមៗនោះអ្នកជិះម៉ូតូក៏ហក់លោតចេញទាន់ពេលវេលា ដោយរងរបួសស្រាលជើងខាងឆ្វេងនិងដៃខាងស្តាំ ។

ក្រោយពេលកើតហេតុនរគបាលចរាចរណ៍បានចុះមកធ្វើការវាស់វែង និងយករថយន្តម៉ូតូមករក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ៕

https://youtu.be/DDakN4lfkV0

មតិយោបល់