បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ដែលមានបញ្ហាសក់ស្កូវទាំងវ័យក្មេង ហើយមានអ្នកខ្លះអាយុមិនទាន់ដល់ ៣០ឆ្នាំ ស្រួលបួលផងក៏ស្កូវស្ទើរពេញតែក្បាលទៅហើយ។
បើយោងតាមក្រុមអ្នកជំនាញនៅប្រទេស អេហ្ស៊ីប បានធ្វើការស្រាវជ្រាវទៅលើបុរសពេញវ័យចំនួន៥៤៥នាក់ រកឃើញថា សក់ស្កូវមុនអាយុបណ្តោលមកពីការរងរបួសសរសៃឈាមអាកទែ ។
លោកវេជ្ជបណ្ឌិត Irini Samuel ដែលជាអ្នកស្រាវជ្រាវទៅលើបញ្ហាមួយនេះ មានប្រសាសន៍ថា «អ្នកដែលមានបញ្ហាសរសៃឈាមអាកទែ និងសក់ស្កូវមុនអាយុ មានការវិវត្តទៅរកភាពចាស់លឿនជាងមនុស្សដទៃ»។ លើសពីនេះទៅទៀត អ្នកដែលមានសក់ស្កូវមុនអាយុ ជាសញ្ញាព្រមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
ដូច្នេះហើយ យើងអាចសង្កេតមើលហានិភ័យនៃជំងឺបេះដូង តាមរយៈពណ៌សក់៕
មតិយោបល់