ព័ត៌មានជាតិ

គន្លងនៃការសិក្សាដ៏ត្រឹមត្រូវ បង្ហាញពីភាពផ្លែផ្កានៃគោលដៅជីវិត

មនុស្សគ្រប់រូបពិតជាមានគោលដៅក្នុងឆាកជីវិតរៀងៗខ្លួន ហើយអ្នកទាំងអស់គា្នពិតជាចង់ធ្វើឲ្យគោលដៅនោះវាទៅយ៉ាងរលូន និងមានភាពជោគជ័យ។ ប៉ុន្តែការដើរទៅលើខ្សែគោលដៅរបស់យើងម្នាក់ៗពិតជាមានភាពលំបាក បើសិនជាអ្នកបានកំណត់វាឲ្យមានកំហុសឆ្គង បើទោះបីជាវាកើតឡើងដោយអចេតនាទៅលើប្រការណាមួយក៏ដោយ។ ក្នុងនោះផងដែរ ប្រសិនជាក្នុងពេលនេះអ្នកកំពុងតែមានគោលដៅជាច្រើន ហើយចង់ឲ្យវាសម្រេចក្នុងរយ:ពេលខ្លី អ្នកគួរតែត្រូវសម្រេចចិត្តឲ្យបានច្បាស់ថា វាពិតជាធ្វើឲ្យអ្នកទទួលបានជោគជ័យពិតប្រាកដមែន។

ជាក់ស្តែងការសិក្សារបស់មនុស្សម្នាក់ៗ ប្រៀបដូចជាដំណើរការមួយដែលអ្នកយកមកធ្វើជាផ្លូវសម្រាប់ដើរដើម្បីធ្វើឲ្យគោលដៅរបស់អ្នកទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ។ ដូច្នេះដើម្បីកុំឲ្យផ្លូវសិក្សាដែលលោកអ្នកជ្រើសរើសយកមកដើរនេះ មានកំហុសឆ្គងកើតឡើង អ្នកគួរតែជ្រើសរើសសាលាដែលមានការទទួលស្គាល់ជាលក្ខណ:ស្តង់ដារ និងគុណភាពអប់រំខ្ពស់។

ដោយហេតុនេះហើយ លោកអ្នកអាចពិចារណាបានជាមួយសាលា CamEd Business School ដែលជាសាលាឈានមុនគេលើការបណ្តុះបណ្តាលទៅលើវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានទាំងការទទួលស្គាល់ទាំងស្តង់ដារ និងគុណភាពអប់រំ។ ក្នុងពេលឥឡូវនេះផងដែរសាលា CamEd កំពុងបណ្តុះបណ្តាលទៅលើថ្នាក់បរិញ្ញបត្រគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ថ្នាក់គណនេយ្យករជំនាញ CAT (Certified Accounting Technician) ACCA (Association of Chartered Certified Accountants) ថ្នាក់ច្បាប់ពាណិជ្ជកម្មកម្ពុជា និងពន្ធដារកម្ពុជា។ ប្រសិនបើលោកអ្នកសិក្សាជាមួយសាលា CamEd លោកអ្នកមិនមែនត្រឹមតែទទួលបានចំណេះដឹងពិតប្រាកដលើជំនាញដែលអ្នកយកមកសិក្សានោះទេ លោកអ្នកក៏អាចអភិវឌ្ឍចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់អ្នកថែមទៀតផង ទាំងទៅលើការ ស្តាប់ សរសេរ និងការនិយាយ ព្រោះថាអ្នកនឹងសិក្សាជាមួយគ្រូបរទេសដែលមកពីបណ្តាប្រទេសជាច្រើនលើពិភពលោក។ ដូចនេះកុំរង់ចាំអីទៀតអាចចុះឈ្មោះឥឡូវនេះបានតាមរយ:គេហទំព័រ www.cam-ed.com។

មតិយោបល់