ព័ត៌មានសុខភាព

ឈប់ភ័យទៅ! មហារីកថ្លើម អាចការពារបាន បើអ្នកអនុវត្តលក្ខខណ្ឌទាំងនេះបាន

អត្រានៃអ្នកកើតជំងឺមហារីកថ្លើម កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ រលាកថ្លើមប្រភេទ B និងខ្លាញ់ក្នុងថ្លើម។ ក្នុងករណីជំងឺ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ គ្មានថ្នាំព្យាបាលបាននោះទេ គឺមានតែរងចាំសេចក្តីស្លាប់ប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ជំងឺមហារកថ្លើម អាចការពារបានប្រសិនបើអ្នអនុវត្តតាមលក្ខណ្ឌមួយចំនួនបានត្រឹមត្រូវ៖

១.ពិនិត្យសុខភាពជាប្រចាំរៀងរាល់ ៦ខែម្តង ដើម្បីរកមើរោគសញ្ញាដំបូងនៃជំងឺមហារីកថ្លើម ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B, C និងក្រិនថ្លើម…។
២.ត្រូវចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ B ឲ្យបានត្រឹមត្រូវ។
៣.កំណត់ ឬឈប់ ផឹកស្រា ជក់បារី ជាពិសេសអ្នកមានជំងឺក្រិនថ្លើម និងរលាកថ្លើម។
៤.កុំប្រើថ្នាំផ្តេសផ្តាស ដោយគ្មានវេជ្ជបញ្ជា ព្រោះថ្នាំមួយចំនួនលើសកម្រិតអាចប៉ះពាល់ដល់មុខងារនៃថ្លើម និងមានជំងឺថ្លើមរ៉ាំរ៉ៃ ដែលនាំឲ្យរកជំងឺមហារីកថ្លើម។
៥.ជៀសវាងប្រើប្រាស់សារធាតុគីមី ដែលបំផ្លាញដល់មុខងារនៃថ្លើម។

ប្រសិនបើអ្នកអនុវត្តតាមលក្ខខណ្ឌទាំងប៉ុន្មានចំណុចនេះបាន អ្នកនឹងជៀសផុតពីជំងឺមហារីកថ្លើម៕

ដកស្រង់ពី៖ soha

មតិយោបល់