បរទេសៈ សក់ជ្រុះ គឺជាបញ្ហាសម្ផស្ស ដ៏គួរឲ្យខ្លាចបំផុត នាពេលបច្ចុប្បន្ន ដែលមនុស្សគ្រប់ៗគ្នា កំពុងព្រួយបារម្មណ៍ និងព្យាយាមស្វែងរកដំណោះស្រោយផងដែរ។ ខាងក្រោមនេះ ជាវិធីសាស្ត្រធម្មជាតិ ៣យ៉ាង អាចជួយការពារ និងព្យាបាលបញ្ហាសក់ជ្រុះបាន។
១. ទឹកខ្ទឹមបារាំង
តាមការសិក្សាមួយ បានឲ្យដឹងថា ការប្រើទឹកខ្ទឹមបារាំង មកលាបនៅលើស្បែកក្បាល ពីរដងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការរលាក និងធ្វើឲ្យសរសៃសក់ ដុះលូតលាស់ទ្បើងវិញបាន ក្នុងរយៈពេល ៦ខែ។
២. ម្ទេស
ត្រូវបានគេចាត់ទុកថា ជាប្រភេទអាហារក្ដៅមួយ ដែលអាចជួយជម្រុញ ដល់ការលូតលាស់របស់សក់ ក្នុងរយៈពេល ៥ខែ នេះតាមការសិក្សាស្រាវជ្រាវរបស់ Growth Hormone & IGF។
៣. ប្រទាលកន្ទុយក្រពើ
ជាអាហារធម្មជាតិមួយ ដ៏មានប្រសិទ្ធបំផុត ក្នុងជួយឲ្យសរសៃសក់រឹងមាំ ជម្រុញដល់ការលូតលាស់ និងធ្វើឲ្យសក់មានសុខភាពល្អ៕
មតិយោបល់