ព័ត៌មានសុខភាព

ឱសថបុរាណ៣មុខ អស់មុនខ្នងហើយ បាត់ស្នាមទៀត

តើសុភាពនារី សុភាពបុរសណាខ្លះកំពុងតែមានបញ្ហាមុនខ្នង? តើអ្នកដឹងពីវិធីកម្ចាត់មុនខ្នងហើយឬនៅ? មុនខ្នង គឺជាបញ្ហាទូទៅមួយប្រភេទដែលកើតឡើងដោយសារតែ ស្បែកផលិតជាតិប្រេងច្រើនពេកធ្វើឲ្យស្ទះរន្ធរោម និងការប្រមូលផ្តុំនៃកោសិកាងាប់ៗជាដើម។ ប៉ុន្តែបញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយប្រើប្រាស់ឱសថធម្មជាតិ។

បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប៉េងប៉ោះ សំបកក្រូចពណ៌លឿង និងខ្ទឹមក្រហម មានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកម្ចាត់មុនខ្នង ព្រមទាំងលុបបំបាត់ស្លាកស្នាមដែលបន្សល់ពីការកើតមុនបានថែមទៀត។

ប៉េងប៉ោះ

  • ដំបូងអ្នកត្រូវពុះប៉េងប៉ោះទុំ២-៣ផ្លែ ឆ្កឹះយកគ្រាប់ចេញ រួចកិនឲ្យក្លាយទៅជាល្បាយ។
  • អនុវត្តនៅលើខ្នងរបស់អ្នក រួចលាងសម្អាតជាមួយនឹងទឹកធម្មតាក្រោយពេល ៣០នាទី។

សំបកក្រូចពណ៌លឿង

  • ត្រូវបកសំបកក្រូចចំនួន២-៣ផ្លែ ហាលឲ្យស្ងួត រួចកិនទៅជាម្សៅ។
  • បន្ថែមម្សៅរមៀត និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេដូចគ្នា រួចលាយឲ្យសព្វល្អ។
  • លាបល្បាយនេះនៅលើខ្នងរបស់អ្នករយៈពេល១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។

ខ្ទឹមក្រហម

  • យកខ្ទឹមបារាំងចំនួន២មើម បកសំបកខាងក្រៅចេញ រួចកិនយកទឹក។
  • បន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំ ២-៣ដំណក់ដូចគ្នា រួចលាយឲ្យសព្វ។
  • ចាប់ផ្តើមលាបនៅលើខ្នងរបស់អ្នក ហើយទុកឲ្យបាន ១៥-២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។

ចំណាំ៖ សូមព្យាយាមប្រើប្រាស់វិធីសាស្ត្រទាំង៣ខាងលើនេះ មួយថ្ងៃម្តងជារៀងរាល់ពេលល្ងាច ព្រោះនេះជាពេលដែលស្បែកត្រូវការសម្រាក ហើយត្រូវការសារធាតុបំប៉នបន្ថែម៕

មតិយោបល់