ព័ត៌មានសុខភាព

ប្រើវិធីមួយនេះហើយ ស្នាមសង្វារច្រើនយ៉ាងណាក៏បាត់ដែរ

ស្នាមបែកសង្វារភាគច្រើនកើតមាននៅត្រង់តំបន់ពោះ ភ្លៅ ដើមទ្រូង ដើមដៃ និងគូថជាដើម។ បញ្ហានេះ កើតឡើង​ដោយសារតែ​ភាពធាត់ជ្រុល និងស្រកទម្ងន់លឿនពេក ជាពិសេសក្រោយពេល​សម្រាលកូនរួចតែម្តង។ ទោះជាយ៉ាងណា​បើយោងតាម​គេហទំព័រ healthylifehouse បង្ហាញថា បញ្ហាមួយនេះ អាចដោះស្រាយបាន ហើយចំណាយតិចបំផុត។

ធាតុផ្សំៈ

  • ប្រេងដូង ១ពែងកាហ្វេ
  • ត្របកផ្កាកុលាបស្ងួត ១០ត្រទាប់

របៀបធ្វើៈ

  • លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នានៅក្នុងឆ្នាំងតូចមួយ
  • បន្ទាប់មកដុតកំដៅក្នុងសីតុណ្ហភាពទាបចំនួន ២០នាទី
  • ទុកឲ្យវាត្រជាក់ ទើបច្រោះយកកាកចេញ

ការអនុវត្តៈ

  • លាយប្រេងនេះ នៅត្រង់កន្លែងដែលទទួលរងនូវផលប៉ះពាល់
  • ម៉ាស្សា២ទី៣នាទី ហើយលាងសម្អាតនៅពេលព្រឹកឡើង
  • អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់យប់មុនពេលចូលគេង

ការអនុវត្តបែបនេះនឹងឃើញប្រសិទ្ធភាពបណ្តើរៗក្នុងរយៈពេល៣ថ្ងៃដំបូង ប៉ុន្តែសូមបន្ត​ប្រើរហូតទាល់តែ​ស្នាមបែក​សង្វារ​រលាយបាត់អស់​ទាំងស្រុង៕

មតិយោបល់