ព័ត៌មានសុខភាព

អាហារ៣យ៉ាង ជួយបង្កើនថាមពលសិច

បរទេសៈ សេចក្ដីសុខផ្លូវភេទ មិនមែនទល់តែដៃគូ ចេះបង្កើតបរិយាកាស ឬប្រើទិចនិក ក្នុងសមរភូមិលើគ្រែនោះទេ ប៉ុន្តែមួយផ្នែកធំទៀតនៃភាពស្រណុកសុខស្រួលផ្លូវភេទ អ្នកក៏ត្រូវតែមានរបបអាហារសុខភាពផងដែរ។ ខាងក្រោមនេះ ជារបបអាហារ៣យ៉ាង អាចជួយជំនួយដល់សុខភាពផ្លូវភេទ៖

១. ផ្លែបឺរ
ត្រូវបានគេចាត់ទុកថា ជាផ្លែឈើដល់មានគុណប្រយោជន៍ចំពោះសុខភាព ដែលជួយដល់សុខភាពបេះដូង និងសរសៃអាកទែរ ព្រមទាំងជួយលំហូរនៃឈាមរត់បានស្រួល និងខ្លាំង ជាពិសេសសម្រាប់បុរស ដែលទទួលរងពីការងាប់លិង្គ។

២. ផ្លែស្ត្របឺរី
តាមការសិក្សាពីសកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា បានរកឃើញថា ផ្លែស្ត្របឺរី សម្បូរដោយជាតិអាស៊ីតហ្វូលីក និងវីតាមីន B ដែលញុាំវាទៅអាចជួយសុខភាពល្អ និងបង្កើនចំណង់ផ្លូវភេទ។

៣. អាហារសមុទ្រ
អយស្ទ័ជាអាហារសមុទ្រជួយបង្កើនចំណង់ផ្លូវភេទ ជាទូទៅអាហារសមុទ្រជាច្រើន ត្រូវបានគេចាត់ទុកថា ជាថ្នាំសម្រើបតណ្ហាផងដែរ៕

មតិយោបល់