ព័ត៌មានសុខភាព

ស្ថានភាព៥យ៉ាង ទោះចង់ឬមិនចង់អ្នកត្រូវតែសម្រាលកូនដោយវះកាត់

កាលពីសម័យបុរាណ គ្មានជម្រើសអ្វីផ្សេងក្រៅពីការសម្រាលកូនដោយធម្មជាតិនោះទេ ប៉ុន្តែដោយសារតែឃើញភាពលំបាក និងហានិភ័យជាច្រើន ទើបក្រុមគ្រូពេទ្យសម័យនេះប្រើវិធីវះកាត់មួយទៀត។ ការសម្រាលកូនដោយការវះកាត់ គឺជាជម្រើសទីពីរ ប្រសិនបើគភ៌ និងអ្នកម្តាយប្រឈមនឹងបញ្ហាមួយចំនួន៖

ទំហំគភ៌
ប្រសិនបើគភ៌ក្នុងផ្ទៃមានទំហំធំពេក គ្រូពេទ្យនឹងសម្រេចធ្វើការវះកាត់ ដោយសារតែទ្វារមាសមិនសមាមាត្រនឹងគ្នាឡើយ។

គភ៌អភិវឌ្ឍក្នុងទីតាំងមិនប្រក្រតី
ប្រសិនបើគភ៌ ស្ថិតនៅក្នុងទីតាំងមិនត្រឹមត្រូវ ដូចជាគភ៌នៅក្រៅស្បូន ឬមិនបង្វែលក្បាលចុះក្រោម ហើយគ្រូពេទ្យជួយមិនបានទេនោះ ជម្រើសចុងក្រោយមានតែវិធីវះកាត់ប៉ុណ្ណោះ ។

គភ៌ទទួលបានអុកស៊ីសែនតិច ឬចង្វាក់បេះដូងលោតមិនទៀងទាត់
ករណីបែបនេះ ក៏ជារឿងដ៏គួរឲ្យបារម្ភដែរ ចំពោះសុវត្ថិភាពរបស់គភ៌។ ប្រសិនបើធ្វើការសម្រាលតាមវិធីធម្មជាតិត្រូវប្រើរយៈពេលយូរ ហើយទារកអាចនឹងអត់ខ្យល់ដកង្ហើម ធ្វើឲ្យប្រឈមនឹងការស្លាប់។

សុកបាំងទ្វារមាស
ប្រសិនបើសុខបាំងទ្វារមាស ហើយគ្រូពេទ្យមិនអាចជួយសម្របសម្រួលបាននោះទេ មានតែវិធីវះកាត់ប៉ុណ្ណោះ ទើបសុវត្ថិភាពចំពោះទារក។

អ្នកម្តាយគ្មានកម្លាំង
បញ្ហាចុងក្រោយដែលធ្វើឲ្យគ្រូពេទ្យសម្រេចធ្វើការវះកាត់ក្នុងពេលសម្រាល នៅពេលដែលអ្នកម្តាយគ្នាកម្លាំងគ្រប់គ្រាន់ ដើម្បីប្រឹងបង្កើតកូន។ បើពុំដូច្នោះទេ ទារកអាចកើតមិនរួច នាំឲ្យមានគ្រោះថ្នាក់ទាំងម្តាយ និងកូន៕

ដកស្រង់ពី៖ pregnancyvideo

មតិយោបល់