ព័ត៌មានសុខភាព

កុំលេបថ្នាំបំបាត់ការឈឺចាប់ច្រើនពេក ប្រយ័ត្នគាំងបេះដូង!

បើយោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ទៀងទាត់សូម្បីតែមួយសប្តាហ៍ក៏អាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងពីចន្លោះ ២៤ទៅ៥៨ភាគរយដែរ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា អ្នកដែលប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់កម្រិតខ្ពស់ អាចប្រឈមនឹងបញ្ហាគាំងបេះដូងនៅក្នុងអំឡុងពេលមួយខែដំបូង។

លោកបណ្ឌិត Michele Bally ដែលអ្នកដឹកនាំការសិក្សានៃក្រុមសាកលវិទ្យាល័យ Montreal Hospital Research Centre ប្រទេសកាណាដា មានប្រសាសន៍ថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលមួយសប្តាហ៍ មួយខែ ឬលើសពីមួយខែ អាចជួបប្រទះនឹងហានិភ័យនៃវាយប្រហារបេះដូងកាន់តែកើនឡើង។

បើតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្តី British Medical Journal បន្ទាប់ពីស្រាវជ្រាវទៅលើមនុស្ស ៤៥០,០០០នាក់ ក្នុងនោះមាន ៦១,៤៦០នាក់ ដែលទទួលរងនូវផលប៉ះពាល់ដោយសារតែថ្នាំប្រភេទនេះ។

លោកបណ្ឌិត Bally បានបន្ថែមទៀតថា អ្នកមិនត្រូវមើលងាយចំពោះហានិភ័យតិចតួចនៃការវាយប្រហារបេះដូងនោះទេ ព្រោះការប្រើថ្នាំបំបាត់ការឈឺចាប់ អាចធ្វើឲ្យបញ្ហារីករាលដាលកាន់តែខ្លាំងឡើង៕

ប្រភពៈ pinoyhealthguide

មតិយោបល់