បរទេសៈ ថ្លើមមានមុខងារផលិតទឹកប្រមាត់ ដែលអាចជួយឲ្យរាងកាយរំលាយជាតិខ្លាញ់, បំបែកអ័រម៉ូន, សម្អាតឈាម, វីតាមីន និងសារធាតុរ៉ែ។ ប៉ុន្តែ នៅពេលដែលថ្លើមមានជំងឺ ការបំបែកទាំងប៉ុន្មានត្រូវចុះថយ ធ្វើឲ្យមានខ្លាញ់កកក្នុងឈាម ហើយថ្លើមរីកធំ។ មិនតែប៉ុណ្ណោះ នៅមានកត្តាជាច្រើនទៀត ដែលនាំឲ្យមានការអភិវឌ្ឍនៃជំងឺខ្លាញ់ក្នុងថ្លើម។
- វ័យចំណាស់
- ការប្រើប្រាស់គ្រឿងស្រវឹង
- ជំងឺទឹកនោមផ្អែម
- កូឡេស្តេរ៉ុលឡើងខ្ពស់
- ភាពធាត់
- របបបអាហារមិនល្អ ឬកង្វះអាហាររូបត្ថម្ភ
- ការរស់នៅសុខស្រួលពេក
- ជំងឺក្រពេញទីរ៉ូអ៊ីត….
ប្រសិនបើអ្នកមានជំងឺខ្លាញ់ក្នុងថ្លើម នឹងបង្ហាញរោគសញ្ញាទូទៅដូចខាងក្រោម៖
- ឧស្សាហ៍មានជំងឺ
- រាងកាយទន់ខ្សោយ
- បាត់បង់ចំណង់អាហារ
- មានសតិភាំងៗ
- មានបញ្ហាការផ្តោតអារម្មណ៍
ដូចគ្នានេះផងដែរ ការឈឺចាប់នឹងកើតឡើងនៅកណ្តោល និងខាងលើនៃពោះ, ស្នាមខ្មៅលើស្បែក(ភាគច្រើននៅលើដៃ) ព្រមទាំងថ្លើមរីកធំ ដែលត្រូវបានមើលឃើញដោយ ការឆ្លុះកាំរស្មី។
ជាពិសេស ប្រសិនបើអ្នកជំងឺនៅតែបន្តការទទួលទានគ្រឿងស្រវឹង ពួកគេនឹងមានអាការៈចេញធ្ងន់ធ្ងរទៅៗ។
ការលាងសម្អាត ដោយប្រើតែបៃតង
តែបៃតង គឺជាឱសថធម្មជាតិដែលប្រសើរបំផុតក្នុងការកម្ចាត់ខ្លាញ់ក្នុងថ្លើម។ ព្រោះវាមានសមត្ថិភាពប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការរលាក, ការពារខ្លាញ់ក្នុងសរីរាង្គ។ តែបៃតង អាចជួយឲ្យអ្នកមានសុខភាពល្អ និងលាងសម្អាតថ្លើម ប្រសិនបើអ្នកទទួលទានរៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើករណីធ្ងន់ធ្ងរ អ្នកត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកវិធីដោះស្រាយ៕
មតិយោបល់