បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការគេងបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកគេងច្រើនពេកអាចនាំមកនូវផលវិបាកចំពោះសុខភាពទៅវិញ។ ខាងក្រោមនេះ ជាផលប៉ះពាល់មួយចំនួនដែលបណ្តោលមកពីការគេងជ្រុលពេក៖
ស្ទះផ្លូវដង្ហើម
ទម្លាប់នៃការគេងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺស្ទះផ្លូវដង្ហើម នេះបើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ។
ឡើងទម្ងន់
យើងទាំងអស់គ្នាដឹងហើយថា ការដេកច្រើនពេកអាចបណ្តោលឲ្យធាត់។ ប៉ុន្តែ ការគេងមិនគ្រប់គ្រាន់ក៏ជាកត្តាមួយដែលនាំឲ្យអ្នកឡើងទម្ងន់ដូចគ្នា។
កើតជំងឺទឹកនោមផ្អែម
តាមរយៈការស្រាវជ្រាវមួយបានអះអាងថា ការគេងច្រើនហួសក៏អាចបង្កើនឱកាសនៃការមានជំងឺទឹកនោមផ្អែមដែរ។
កើតជំងឺធ្លាក់ទឹកចិត្ត
មិនថា ការគេងច្រើនជ្រុល ឬមិនលក់នោះទេ សុទ្ធតែអាចបង្កឲ្យអ្នកមានជំងឺធ្លាក់ទឹកចិត្តដូចគ្នា។
អាការៈឈឺក្បាល
ភាគច្រើននៃមនុស្សគ្រប់រូបតែងតែទទួលរងនូវអាការៈឈឺក្បាល នៅពេលដែលគេងច្រើនពេក។ ព្រោះទម្លាប់មួយនេះ អាចប៉ះពាល់ដល់ការបញ្ចូនរបស់សរសៃប្រសាទនៅក្នុងខួរក្បាល៕
មតិយោបល់