ព័ត៌មានសុខភាព

ការពិត៨យ៉ាង ដែលអ្នកមិនដឹងអំពីការផោម

អ្នកគ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា តើមានការពិតអ្វីខ្លះដែលអ្នកមិនដឹងទាក់ទងទៅនឹងការផោម? ថ្វីត្បិតតែផោមមានក្លិនស្អុយ ហើយ​អ្នក​គ្រប់មិនចូលចិត្តហិតក៏ពិតមែន ប៉ុន្តែអ្នកមិនគួរខ្មាស់អៀនចំពោះការផោមនោះឡើយ ព្រោះវា​ជារឿង​ធម្មជាតិ​ដែលគ្មាន​អ្នកណា​ម្នាក់​អាច​គេច​ផុស។ ខាងក្រោមនេះ ជា​ការពិតមួយចំនួនដែលអ្នកមិនទាន់ដឹងអំពីការផោម៖

  • ការពិតមួយត្រូវបានគេទទួលស្គាល់ថា បុរសផោមច្រើនជាងស្ត្រី។
  • ផោម ឬភាសាអងគ្លេសហៅថា Fart ពាក្យនេះត្រូវបានបង្កើតដំបូងនៅក្នុងឆ្នាំ ១៩៦២ ហើយវាមានន័យថាខ្យល់ចេញពីរន្ធគូថ។
  • មនុស្សជាមធ្យមអាចផោម ១៤ដង ក្នុងមួយថ្ងៃ។
  • យើងមិនគួរខ្មាស់អៀនចំពោះការផោមនោះទេ ព្រោះវាជាសញ្ញាបញ្ជាក់ថា ប្រព័ន្ធរំលាយអាហាររបស់អ្នកពិតជាមានសុខភាពល្អ។ ផ្ទុយទៅវិញបើអ្នកមិនផោមសោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។
  • ផោមមានលឿនមធ្យម ១០ ហ្វីត ក្នុងមួយវិនាទី។
  • ប្រសិនបើទ្វារធំត្រូវបានត្បៀត អ្នកនឹងផោមកាន់តែលឺខ្លាំង។
  • ភាគច្រើន យើងផោមនៅពេលយប់ខណៈដែលកំពុងតែគេង។
  • ដឹងទេ ប្រសិនបើអ្នកចំតិតគូថឡើងលើអាចផោមបានច្រើនជាងធម្មតា៕
Farting

មតិយោបល់