ព័ត៌មានសុខភាព

ឈប់ទៅ! អញ្ចឹងតើទើបអ្នកជំនាញសុខភាពហាមមិនឲ្យទទួលទាន ត្រីទីឡាព្យ៉ា

ទីឡាព្យ៉ា(Tilapia) គឺជាត្រីមួយប្រភេទដែលងាយស្រួលក្នុងការចិញ្ចឹម ហើយមានតម្លៃថោកសមរម្យ ដែលធ្វើឲ្យ​មនុស្សភាគច្រើន​ចូលចិត្តទិញយកមកបរិភោគខ្លាំងណាស់។ ប៉ុន្តែ អ្នកជំនាញផ្នែកសុខភាពបានធ្វើការព្រមាន ឲ្យមនុស្សគ្រប់រូប​ជៀសឲ្យឆ្ងាយ​ពីត្រីប្រភេទនេះ ព្រោះវាមានតម្លៃអាហារូបត្ថម្ភទាប ហើយប៉ះពាល់ដល់សុខភាពថែមទៀត។

មានសារធាតុចិញ្ចឹមទាបៈ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wake Forest University បានប្រកាសថា ត្រីទីឡាព្យ៉ា មានផ្ទុកសារធាតុចិញ្ចឹមតិចជាងត្រីដទៃទៀតដែលស្ថិតនៅក្នុងចំណោមបញ្ចីត្រីទាំងអស់។ ផ្ទុយទៅវិញ ត្រីទីឡាព្យ៉ា មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៦ ខ្ពស់ជាងសាច់ចិញ្ជ្រាំ ឬសាច់ជ្រូកបីជាន់ទៅទៀត នេះហើយជារឿងដ៏គួរឲ្យបារម្ភសម្រាប់សុខភាព។

បណ្តោលឲ្យកើតជំងឺបាត់ការចង់ចាំៈ ត្រីទីឡាព្យ៉ា មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា អាស៊ីត arachidonic ។ ប្រសិនបើរាងកាយរបស់អ្នកស្រូបយកសារធាតុនេះច្រើនពេក នឹងបង្កឲ្យមានការរលាកប្រព័ន្ធប្រសាទទៅថ្ងៃមុខ ហើយអាចបណ្តោលឲ្យកើតជំងឺភ្លេចភ្លាំង ឬបាត់បង់ការចង់ចាំ។ ដូច្នេះ អ្នកជំនាញបានណែនាំឲ្យទទួលទានត្រីសាឌីន ឬត្រីស្បៃកា ជំនួយវិញ ព្រោះវាអាចកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺទាំងនេះ។

ភាគច្រើនត្រីប្រភេទនេះត្រូវបានគេចិញ្ចឹមៈ ដើម្បីបង្កើនចំណូលលើកស្ទួយជីវភាពគ្រួសារ កសិករមួយចំនួនតែងតែឆ្លៀតចិញ្ចឹម មាន់ ទា ជ្រូក ឬត្រី បន្ថែមក្រៅពីរបបប្រចាំថ្ងៃ។ ប៉ុន្តែ ការចិញ្ចឹម ត្រីទីឡាព្យ៉ា ត្រូវបានគេចាក់បញ្ចូល ថ្នាំអង់ទីប៊ឺយោទិក តាមរយៈការឲ្យចំណី ដើម្បីធ្វើឲ្យត្រីធំលឿន។ ដូច្នេះហើយ អ្នកដែលទទួលទានត្រីប្រភេទនេះច្រើនពេក អាចបណ្តោលឲ្យមានផលប៉ះពាល់ផ្សេងគេចមិនរួចឡើយ។

បង្កជំងឺមហារីកៈ ត្រីទីឡាព្យ៉ា មានផ្ទុកបរិមាណបង្កជា ជំងឺមហារីក ខ្ពស់ជាងត្រីផ្សេងៗទៀតរហូតដល់ទៅ ១០ដង។ ព្រោះត្រីប្រភេទនេះត្រូវបានគេឲ្យស៊ីកាកសំណល់ ចំណីដែលមានជាប់ថ្នាំសត្វល្អិត​ និងសារធាតុគីមី​ដែល​ចេញ​ពីរោងចក្រ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សារធាតុគីមីដែលផ្ទុកនៅក្នុងត្រីទីឡាព្យ៉ា ជាដើមហេតុ​នៃការវិវត្ត​ទៅរក​ជំងឺមហារីក ជាពិសេសអ្នក​ដែល​បរិភោគចាប់ពី ៧ ទៅ ១១ឆ្នាំ៕

ប្រភពៈ naturalremediesforlonglife

មតិយោបល់