តើអ្នកដឹងទេ ហេតុអ្វីបានជាទារកកើតមកភ្លាមគ្រូពេទ្យតែងតែដាក់នៅលើទ្រូងម្តាយដោយផ្ទាល់? ទង្វើមួយនេះមិនមែនងាយស្រួលដល់ទារកក្នុងការបៅដោះតែមួយមុខគត់នោះទេ វាអាចជួយផ្តល់ភាពកក្តៅដល់ទារក ព្រមទាំងធ្វើឲ្យទារកមានសុខភាពល្អផងដែរ។ បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា ការដាក់ទារកនៅលើដើមទ្រូងដោយផ្ទាល់ អាចទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងឪពុកម្តាយ និងកូន។
១.ធ្វើឲ្យទារកមានអារម្មណ៍ស្ងប់ល្អ
ការដាក់ទារកនៅលើស្បែកដើមទ្រូងរបស់អ្នកម្តាយដោយផ្ទាល់ ក្នុងរយៈពេល១០នាទី អាចជួយកាត់បន្ថយភាពតានតឹងរបស់ទារក នឹងជួយឲ្យពួកគេមានអារម្មណ៍ស្ងប់ស្រួល។
២.គេងលក់ស្រួល
តើអ្នកដឹងទេ? ការដាក់ទារកដោយផ្ទាល់នៅលើស្បែកអ្នកម្តាយ អាចជួយឲ្យពួកគេគេងលក់ស្កប់ស្កល់ ហើយភ្ញាក់ដឹងខ្លួនតិចបំផុត។
៣.ការបំបៅដោះកាន់តែស្រួល
ទំនាក់ទំនងរវាងស្បែកនឹងស្បែកដោយផ្ទាល់ អាចជួយឲ្យទារកចង់បៅដោះបណ្តើរគេងបណ្តើរ ហើយអាចជួយបង្កើនការផលិតទឹកដោះរបស់អ្នកម្តាយថែមទៀត។
៤.បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
មិនគួរឲ្យជឿ គ្រាន់តែស្បែកទារកនឹងអ្នកម្តាយប៉ះគ្នា អាចជួយកាត់បន្ថយបញ្ហាស្ត្រេស និងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នកម្តាយក្រោយពេលសម្រាលបានដែរ។
៥.មានទំនាក់ទំនងល្អរវាងឪពុកនឹងកូន
មិនត្រឹមតែអ្នកម្តាយទេដែលទទួលបានអត្ថប្រយោជន៍ សូម្បីតែការដាក់ទារកលើដើមទ្រូងឪពុកដោយផ្ទាល់ ក៏មានប្រយោជន៍ដូចគ្នាដែរ។ ទម្លាប់មួយនេះអាចជួយបង្កើនទំនាក់ទំនងល្អរវាងឪពុកនឹងកូន ហើយទារកអាចទទួលបានភាពកក្តៅកាន់តែខ្លាំងថែមទៀត៕
សូមទស្សនាវីដេអូខាងក្រោមៈ
មតិយោបល់