កុមារដែលធាត់ហួតកម្រិត សមមាត្រទៅតាមអាយុរបស់ពួកគាត់ ប្រាកដជាប្រឈមមុខនឹងហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម បើធៀបទៅនឹងកុមារដែលមានទម្ងន់ សម្បមាត្រ។ យោងតាមគេហទំព័រ boldsky បានចេញផ្សាយរបាយការណ៍នៃការស្រាវជ្រាវអំពីសុខភាពកុមារ ដែលពិនិត្យទៅលើក្មេងមានអាយុចន្លោះ ពី២ឆ្នាំទៅ១៥ឆ្នាំ ចំនួនជិត៤០ម៉ឺននាក់។
ក្រុមអ្នកជំនាញបានរកឃើញថា កុមារ៦៥៤នាក់ ដែលមានទម្ងន់ហួសកម្រិតសមមាត្រទៅតាមអាយុរបស់ពួកគាត់ បានប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទី២ គួរឲ្យគត់សម្គាល់។ ម្យ៉ាងទៀតពួកគេត្រូវបានព្យាករណ៍ទុកថា នឹងកើតជំងឺដ៏កាចសាហាវនេះមុនអាយុ២៥ឆ្នាំ ប្រសិនបើពួកគាត់មិនមានរបបអាហារត្រឹមត្រូវ និងផែនការបញ្ចុះទម្ងន់មួយដ៏ជាក់លាក់នោះទេ៕
មតិយោបល់