ប្រសិនបើអ្នកមានអាការត្រជាក់ចុងដៃចុងជើង នៅពេលដែលអាកាសធាតុចុះត្រជាក់ នោះជារឿងធម្មតាទេ ប៉ុន្តែទោះជាពេលដែលមានអាកាសធាតុក្តៅ ចុងដៃចុងជើងរបស់អ្នកនៅតែត្រជាក់ដដែលនោះ អ្នកអាចនឹងមានបញ្ហាសុខភាព ដែលត្រូវតែទៅជួបគ្រូពេទ្យហើយ។ ខាងក្រោមនេះជា មូលហេតុទាំង៦យ៉ាង ដែលធ្វើឲ្យអ្នកត្រជាក់ចុងដៃចុងជើង៖
១.ជំងឺស្បែក
ស្បែកមានបញ្ហា ក៏អាចបណ្តាលឲ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង ព្រោះសរសៃឈាមតូចៗ ដែលនៅក្រោមស្បែកបានឆ្លងមេរោគ ហើយធ្វើឲ្យឈាមមិនអាចរត់ទៅដល់ចុងដៃចុងជើងរបស់អ្នក ទើបបណ្តាលឲ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង។
២.បញ្ហាបេះដូង
នៅពេលដែលអ្នកមានបញ្ហាបេះដូង ជាតិកូឡេស្តេរ៉ុលអាចនឹងកំពុងវាយលុកប្រព័ន្ធឈាមក្នុងខ្លួនរបស់អ្នក ហើយអាចបណ្តាលឲ្យអ្នកមានអាការត្រជាក់ចុងដៃចុងជើង។
៣.បញ្ហាក្រពេញទីរ៉ូអ៊ីត
នៅពេលដែលក្រពេញទីរ៉ូអ៊ីត មិនអាចផលិតអ័រម៉ូនឲ្យបានគ្រប់គ្រាន់ នោះរាងកាយរបស់អ្នកប្រាកដជាឧស្សាហ៍ត្រជាក់ ហើយជាពិសេសឧស្សាហ៍ត្រជាក់ចុងដៃចុងជើង។
៤.សម្ពាធឈាមទាប
បញ្ហាសម្ពាធឈាមទាប ក៏ជាកត្តាមួយដែលធ្វើឲ្យអ្នកជំងឺ មានអាការត្រជាក់ចុងដៃចុងជើងផងដែរ។ បញ្ហានេះកើតឡើងព្រោះអ្នកជំងឺខ្វះជាតិទឹក បាត់បង់ឈាម និងក្រពេញមួយចំនួនមានដំណើរការមិនប្រក្រតី។
៥.សេ្លកស្លាំង
ការកង្វះគ្រាប់ឈាម និងអុកស៊ីសែនក្នុងខ្លួនជាមូលហេតុចម្បងដែលធ្វើអ្នកជំងឺមានអាការសេ្លកស្លាំង។ អ្នកជំងឺប្រភេទនេះ ភាគច្រើនមានរោគសញ្ញា ពិបាកដកដង្ហើម សន្លប់ ឈឺក្បាល អស់កម្លាំង និងជាពិសេសត្រជាក់ចុងដៃចុងជើង។
៦.ស្ត្រេស
ការរស់នៅជាមួយបញ្ហាស្រ្តេសរ៉ាំរ៉ៃ មានអារម្មណ៍តានតឹងក្នុងរយៈពេលដ៏យូរ បានបណ្តាលឲ្យសរសៃឈាមមានដំណើរការខុសប្រក្រតី ដែលជាហេតុធ្វើឲ្យអ្នកជំងឺមានអាការត្រជាក់ចុងដៃចុងជើង៕
មតិយោបល់