មនុស្សស្រីជាច្រើនអ្នកមិនបានយកចិត្តទុកដាក់ ចំពោះជំងឺមហារីកប្លោកនោមនោះទេ ព្រោះពួកគេភាគច្រើន ព្រួយបារម្ភអំពីតែជំងឺមហារីកសុដន់ ឬមហារីកស្បូនប៉ុណ្ណោះ ដែលជាហេតុធ្វើជំងឺមួយនេះអាចឆក់យកជីវិតមនុស្សស្រីជាច្រើននាក់។ យោងតាមគេហទំព័រ boldsky បានបង្ហាញពីរោគសញ្ញា ៣យ៉ាងនៃជំងឺមហារីកប្លោកនោម ដែលស្រីទាំងអស់គួរតែយល់ដឹង៖
១.បត់ជើងតូច លាយឈាម
បត់ជើងតូចមានឈាម ឬកំណកឈាម នៅក្នុងទឹកនោម ប៉ុន្តែអ្នកជំងឺក៏គ្មានអាការឈឺចាប់អ្វី ទាំងនេះជារោគសញ្ញានៃជំងឺមហារីកប្លោកនោម ក្នុងកម្រិតខ្ពស់បំផុត ហើយវាអាចកើតមានចំពោះអ្នកជំងឺ ៨ទៅ៩នាក់ ក្នុងចំណោម១០នាក់។
២.បត់ជើងតូច មានការឈឺចាប់
ការបត់ជើងតូច មានការឈឺចាប់ គឺជារោគសញ្ញាទូទៅ នៃជំងឺមហារីកប្លោកនោម ហើយវាកាន់តែឈឺចាប់ខ្លាំងបំផុត នៅពេលដែលប្លោកនោមរបស់អ្នកកំពុងបញ្ចេញទឹកនោម។ ខាងលើនេះ ជាសញ្ញាព្រមានកម្រិតដំបូង នៃជំងឺមហារីកប្លោកនោម ដែលស្ត្រីគួរតែប្រុងប្រយ័ត្ន។
៣.ទឹកនោមមានបរិមាណតិចតួច នៅពេលបត់ជើងតូច
ប្រសិនបើអ្នកមានអារម្មណ៍ថា ទឹកនោមមានបរិមាណតិចតួច នៅពេលបត់ជើងតូចម្តងៗ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ព្រោះទាំងនេះជាគឺជារោគសញ្ញា នៃជំងឺមហារីកប្លោកនោម។
៤.ហើមកំភួនជើង
អាការកំភួនជើង អាចកើតឡើងសារតែហេតុផលជាច្រើន ប៉ុន្តែប្រសិនបើការហើមនេះ នៅតែបន្តជាច្រើនថ្ងៃ អ្នកត្រូវតែមានការប្រុងប្រយ័ត្នឲ្យមានមែនទែន ព្រោះវាក៏ជារោគសញ្ញាដ៏ធំមួយ នៃជំងឺមហារីកប្លោកនោមរបស់មនុស្សស្រីផងដែរ៕
មតិយោបល់