ផ្លែជម្ពូ ជាផ្លែឈើមួយប្រភេទ ដែលច្រើនតែដុះនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជាប្រទេសកម្ពុជាយើងជាដើម។ បងប្អូនប្រជាពលរដ្ឋខែ្មរយើង ជាពិសេសអ្នកនៅតាមទីជនបទ ប្រាកដជាធ្លាប់ទទួលទានផ្លែឈើមួយប្រភេទនេះជាមិនខាន តែពួកគេមិនបានដឹងពីអត្ថប្រយោជន៍យ៉ាងច្រើនរបស់វាឡើយ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង៨យ៉ាង ដែលបានមកពីការទទួលទានផ្លែជម្ពូ៖
១.បន្សាបជាតិពុល
សារធាតុប្រឆាំងអុកស៊ីកម្ម របស់ផ្លែជម្ពូ អាចជួយបន្សាបជាតិពុល និងសម្អាតកាកសំណល់ដែលមិនល្អក្នុងខ្លួនមនុស្ស តាមរយៈប្រព័ន្ធទឹកនោម។ ហេតុដូចនេះហើយ តម្រងនោមអាចមានឱកាសចម្រោះជាតិពុលក្នុងឈាមបានកាន់តែច្រើន។
២.សម្រួលប្រព័ន្ធរំលាយអាហារ
ផ្លែជម្ពូ ជាផ្លែឈើដែលសម្បូរជាតិសរសៃ (Fiber) ដែលអាចជួយសម្រួលអាការៈទល់លាមក និងការពារមិនឲ្យអ្នកកើតជំងឺមហារីកពោះវៀនធំ។
៣.ការពារជំងឺបេះដូង
សារជាតិសរសៃដែលមានក្នុង ផ្លែជម្ពូ ក៏អាចជួយការពារអ្នកពីជំងឺបេះដូង តាមរយៈការដុតបំផ្លាញកូលេស្តេរ៉ុលអាក្រក់នៅមានក្នុងចំណីអាហារដែលអ្នកទទួលទាន។
៤.ជួយផ្គត់ផ្គង់រាងកាយ
សារធាតុរ៉ែ ប៉ូតាស្យូម ដែលមានក្នុងផ្លែជម្ពូ គឺល្មមគ្រប់គ្រាន់អាចជួយធ្វើឲ្យមុខងាររបស់សាច់ដុំធ្វើការបានល្អ។
៥.គ្រប់គ្រងជំងឺទឹកនោមផ្អែម
សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែទទួលទានផ្លែជម្ពូក្រោយពេលបាយ ដើម្បីការពារការកើនឡើងនៃជាតិស្ករក្នុងឈាម ព្រោះសារធាតុអាល់កាឡាំងក្នុងផ្លែជម្ពូ អាចជួយគ្រប់គ្រងដំណើរការបំលែងជាតិស្ករក្នុងរបស់ខ្លួនមនុស្ស។
៦.រារាំងជំងឺឆ្លង
វីតាមីន C ដែលដ៏សម្បូរបែបនៅក្នុងផ្លែជម្ពូ អាចជួយបង្កើនសមត្ថភាពប្រព័ន្ធការពារប្រឆាំងមេរោគ និងជំងឺឆ្លង នៅក្នុងរដូវក្តៅយ៉ាងពូកែបំផុត។ ម្យ៉ាងទៀត វីតាមីន C របស់វាក៏អាចជួយធ្វើឲ្យស្បែកស្រស់ស្អាតផងដែរ។
៧.កាត់បន្ថយអត្រា នៃការកើតជំងឺមហារីក
មនុស្សភាគច្រើនដឹងហើយថា វីតាមីន C ជាសារធាតុប្រឆាំងជំងឺមហារីកយ៉ាងពូកែបំផុត។ ដូច្នេះ ការទទួលទានផ្លែជម្ពូជារៀងរាល់ថ្ងៃប្រាកដ ជាអាចធ្វើឲ្យអ្នករួចផុតពីជំងឺមហារីកបាន៕
មតិយោបល់