ព័ត៌មានសុខភាព

បើចង់រួចខ្លួន! ពេលឃើញសញ្ញា១ក្នុងចំណោមសញ្ញាទាំង៦នេះ ត្រូវប្រញាប់រកពេទ្យភ្លាម

ជំងឺដ៏កាចសាហាវមួយចំនួនអាចព្យាបាល​ឲ្យជាសះស្បើយបាន ប្រសិនបើអ្នកដឹង​ពីរោគសញ្ញាដំបូង​របស់វា។ ក៏ប៉ុន្តែប្រសិនបើ​អ្នក​បណ្តោយ​ទុកយូរនោះ ជំងឺនឹង​កាន់តែធ្ងន់ធ្ងរទៅៗ ហើយទោះបីជាមានថ្នាំពូកែយ៉ាងណា​ក៏ពិបាកព្យាបាលដែរ។

យ៉ាងណាម៉ិញ ជំងឺមហារីកសួត ក៏ជាជំងឺដ៏មានគ្រោះថ្នាក់ ដែលគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន ជាពិសេស អ្នកដែល​មានទម្លាប់​ជក់បារី គឺងាយប្រឈមនឹងជំងឺមហារីកសួត​ខ្លាំងបំផុត។ ដូច្នេះ ដើម្បីជៀសផុត​ពីហានិភ័យ​ដល់ជីវិត អ្នកគួរតែ​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ភ្លាម ប្រសិនបើឃើញរោគសញ្ញា​ដូចខាងក្រោមៈ

រោគសញ្ញាដំបូងនៃជំងឺមហារីកសួតៈ
១.ក្អកកាន់តែធ្ងន់ធ្ងរទៅៗ
២.ពិបាកដកដង្ហើម
៣.ឈឺទ្រូងអូសបន្លាយរយៈពេលយូរ
៤.ក្អកធ្លាក់ឈាម
៥.ចេះតែមានអារម្មណ៍ស្ត្រេស ឬគ្មានកម្លាំងកំហែង
៦.ស្រកទម្ងន់ដោយមិនដឹងមូលហេតុ

ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយ​ដូចអ្វីដែលរៀបរាប់​ខាងលើនេះ សូមប្រញាប់​ទៅពិភាក្សា​ជាមួយនឹងគ្រូពេទ្យ​ជំនាញ​ជាបន្ទាន់៕

មតិយោបល់