ព័ត៌មានសុខភាព

ចក្រភពអង់គ្លេស៖ ស្ត្រី និងបុរសភាគច្រើនសម្រេចកាម ដោយខ្លួនឯងជាញឹកញាប់ នៅភាគអាគ្នេយ៍ទីក្រុងទ្បុងដ៍

អង់គ្លេសៈ បើតាមការស្ទង់មតិបង្ហាញ បានឲ្យដឹងថា ស្ត្រីភាគច្រើននៅភាគអាគ្នេយ៍ទីក្រុងទ្បុងដ៍ ចំណាយពេលសម្រេចកាម ដោយខ្លួនឯងបីដង ច្រើនជាងស្រ្តី ដែលមានដៃគូរួមភេទ។ នេះបើយោងតាមរយៈ គេហទំព័របរទេស ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៦។

ជាការពិតណាស់ថា ចំណង់ផ្លូវភេទរបស់ពួកគេ គឺមានកម្រិតខ្ពស់ជាងបុរស បើទោះបីស្រ្តីទាំងនោះ មានដៃគូរួមភេទជាមួយបុរសក៏ដោយ។
– ស្ត្រីនៅភាគអាគ្នេយ៍ទីក្រុងទ្បុងដ៍ជាមធ្យម សម្រេចកាមដោយខ្លួនឯង ប្រាំពីរដង បើធៀបទៅនឹងបុរសប្រាំមួយដងក្នុងមួយសប្តាហ៍ នេះបើតាមការស្ទង់មតិ នៃមនុស្សពេញវ័យចំនួន ៣.០០០ នាក់។
– ជាទូទៅស្ត្រីនៅចក្រភពអង់គ្លេស បានចំណាយពេលសម្រេចកាម ដោយខ្លួនឯងបីដង ទៅលើឧបករណ៍សិចច្រើនជាងបុរស។
– ក្រុមអ្នកជំនាញ បានអះអាងថា ការសម្រេចកាមដោយខ្លួនឯង អាចការពារពីការកើតជំងឺដូចជា ទឹកនោមផ្អែម និងមហារីកបាន។

តាមរយៈការសាកសួរ និងឆ្លើយសំណួរ បានបង្ហាញឲ្យឃើញថា ជាមធ្យម ៧៧ ភាគរយហើយនៃស្រ្តី ចូលចិត្តសម្រចកាមដោយខ្លួនឯង ជាជាងរួមភេទជាមួយដៃគូ។
សម្រាប់បុរសវិញ ការចូលចិត្តសម្រេចកាមដោយខ្លួន គិតជាមធ្យមចំនួន ៦៨ ភាគរយ គឺទាបជាស្រ្តី៕

images

មតិយោបល់