ព័ត៌មានកីឡា

Juventus ត្រូវការឈ្នះ២ប្រកួតទៀតប៉ុណ្ណោះ!

សេះបង្កង់ Juventus ក្រោយពីប្រកួតចប់ក្នុងសប្តាហ៍ទី ៣៤រួចមក ក្រុមការពារតំណែងជើងឯកមួយនេះត្រូវការឈ្នះ ២ប្រកួតទៀតប៉ុណ្ណោះ ក្នុងចំណោម ៤ប្រកួតចុងក្រោយ។

ក្តីសង្ឃឹមនៃការលើកពាន Italian Serie A របស់ Juventus បានខិតជិតមកដល់ហើយ ខណ:ការប្រកួតនៅសល់ ៤ប្រកួតទៀតប៉ុណ្ណោះ។

Juventus បានរងនូវការខកចិត្តតិចតួចដែរនៅពេលដែលពួកគេ បានត្រឹមស្មើ(២-២) លើទឹកដីរបស់ក្រុម Atlanta។ ក៏ប៉ុន្តែ ភាពសប្បាយរីករាយរបស់ Juventus បានកើតឡើងវិញនៅពេលដែលក្រុមរបស់ពួកគេ Roma បានចាញ់ Lazioក្នុងដីខ្លួនឯង (៣-១)។ សរុបការប្រកួតចប់នៅសប្តាហ៍ទី ៣៤នេះ Juventus មាន ៨៤ពិន្ទុឈរកំពូលតារាង ខណ: Roma មាន ៧៥ពិន្ទុឈរលេខ២បណ្តោះអាសន្ន។

Juventus នឹងត្រូវមានការប្រកួត UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Monao នៅថ្ងៃពុធខាងមុខនេះ៕

មតិយោបល់