ព័ត៌មានសុខភាព

ហេតុអ្វីអ្នកគួរញ៉ាំចេករាល់ថ្ងៃ?

បើនិយាយពីចេក អ្នកណាៗក៏ស្គាល់ ហើយធ្លាប់ញ៉ាំរាប់ភ្លេចមកហើយដែរ ប៉ុន្តែមនុស្សជាច្រើនមិនទាន់ដឹងថា ចេកពិតជា​ផ្តល់​អត្ថប្រយោជន៍​ខ្លាំងសម្រាប់​សុខ​ភាព​ឡើយ។

ចេកសម្បូរទៅដោយជាតិស្ករ, ជាតិសរសៃ, វីតាមីន B6 និងសារធាតុរ៉ែដូចជា ប៉ូតាស្យូម និងម៉ាញេស្យូម ដែលល្អបំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និងសម្រួលដល់ការបន្ទោបង់។

ជាមួយនឹងកម្រិតមធ្យមត្រឹមតែ ១០៥កាឡូរី ធ្វើឲ្យចេកក្លាយជាអាហារដែលផ្តល់នូវថាមពលភ្លាមៗ។ ជាពិសេស ការបរិភោគ​បន្ទាប់​ពីធ្វើ​លំហាត់ប្រាណ ព្រោះវាផ្តល់កម្រិតជាតិស្ករនៅក្នុងឈាមតិច។

តើអ្នកធ្លាប់មានអាការៈឈឺជើងងើបមិនរួចក្នុងពេលយប់ដែរទេ? ផ្លែចេកជាជម្រើសដ៏ល្អសម្រាប់អ្នក។ ដោយសារតែសារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូមនៅក្នុងផ្លែចេកមានកម្រិតខ្ពស់ វាអាចជួយដោះស្រាយបញ្ហាសាច់ដុំ ហើយការពារមិនឲ្យមានរមួលក្រពើ៕

banana

មតិយោបល់