ជាទូទៅមនុស្សស្រីធម្មតាអាចមានរដូវ ពី១១ទៅ១៣ដងក្នុងមួយឆ្នាំ ទន្ទឹមនឹងនោះក៏មានមនុស្សស្រីមានបញ្ហារដូវមិនទៀង អាចមានត្រឹមតែ ៦ឬ៧ដង ប៉ុណ្ណោះក្នុងមួយឆ្នាំ។ បញ្ហានេះអាចបណ្តាលមកពី ប្រតិកម្មថ្នាំពេទ្យ ធ្វើលំហាត់ប្រាណហួសកម្រិត ប្រើប្រាស់គ្រឿងស្រវឹង ឬការជក់បារីជាដើម។ ប៉ុន្តែជាសំណាងល្អ បងប្អូនស្រ្តីអាចជ្រើសរើសយកឱសថធម្មជាតិណាមួយ ដូចខាងក្រោមនេះ ដើម្បីសម្រួលឲ្យមានរដូវទៀងទាត់វិញ៖
១.ខ្ញី
ខ្ញី មានលក្ខណៈសម្បត្តិ ក្នុងការសម្រួសវដ្តរដូវ និងបំបាត់ការឈឺចាប់ នៅពេលដែលអ្នកមានរដូវម្តងៗ។
របៀបធ្វើ៖
- អ្នកអាចដាំទឹក២៥០មីលីលីត្រ ជាមួយខ្ញីស្រស់ដែលកិនម្មត់ ½ ស្លាបព្រាបាយ ឲ្យបាន៥នាទី
- បន្ទាប់មក អ្នកលាយជាមួយទឹកឃ្មុំ ដើម្បីបន្ថែមរសជាតិ ឲ្យងាយស្រួលទទួលទាន
- ផឹកល្បាយនេះ ៣ដងក្នុងមួយថ្ងៃ ក្រោយពេលបាយ ឲ្យបានមួយខែ។
២.រមៀត
រមៀត អាចកែលម្អអ័រម៉ូន និងធ្វើឲ្យមានតុល្យភាពនៃវដ្តរដូវ ព្រោះវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ហើយកាត់បន្ថយការចុកពោះ នៅពេលមានរដូវ។
របៀបធ្វើ៖
យកម្សៅរមៀត ¼ ស្លាបព្រាបាយ លាយជាមួយទឹកដោះស្រស់ក្តៅឧណ្ឌៗមួយកែវ ផឹកវាជារៀងរាល់ថ្ងៃ រហូតដល់ពេលអ្នកមើលឃើញ ពីភាពប្រសើរឡើងនៃវដ្តរដូវរបស់អ្នក។
៣.ទឹកការ៉ុត
ការ៉ុត គឺជាប្រភពនៃជាតិដែក ដែលអាចជំនួយក្នុងការគ្រប់គ្រងមុខងារនៃអ័រម៉ូន។ ផឹកទឹកការ៉ុត ជារៀលរាល់ថ្ងៃក្នុងរយៈពេលបីខែ វដ្តរដូវដែលមិនទៀងទាត់ នឹងដំណើរការប្រក្រតីឡើងវិញ។
៤.ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម អាចជួយកាត់បន្ថយកម្រិតជាតិស្ករ និងអាំងស៊ុយក្នុងឈាម ដែលអាចសម្រួលដល់ដំណើរការនៃវដ្តរដូវផងដែរ។ បងប្អូនស្រីអាច លាយទឹកខ្មេះផ្លែប៉ោម ១ទៅ២ ស្លាបព្រាបាយ ជាមួយទឹកមួយកែវ រួចផឹកវាមុនពេលថ្ងៃត្រង់ រហូតទល់តែអ្នកចាប់អារម្មណ៍ថា រដូវរបស់អ្នកបានដំណើរការទៀងទាត់ឡើងវិញ៕
មតិយោបល់