ព័ត៌មានកីឡា

តើអ្នកដឹងទេថា ក្លឹបដែលឈ្នះ Champion League 2016-2017នេះ ទទួលបានទឹកប្រាក់ចំនួនប៉ុន្មាន?

UEFA Champion League គឺជាពានរង្វាន់ក្លឹបកំពូលរបស់ទ្វីបអឺរ៉ុបដែលវា ប្រហាក់ប្រហែលទៅនឹង Euro ផងដែរ។

នៅពេលដែលយើងនិយាយពី UEFA Champion Leagueយើងតែងរំពៃគិតថា តើក្រុមដែលឈ្នះពាននេះនិងទទួលបានទឹកប្រាក់ប៉ុន្មាន? ហើយក្រុមដែលបានឡើងទៅលេងពាននេះទទួលបានទឹកប្រាក់ចំនួនប៉ុន្មានដែរ? ជាការពិតណាស់ក្រុមដែលឈ្នះជើងឯក UEFA Champion League 2016-2017 នឹងទទួលបានកទឹកប្រាក់កើនចំនួន ១៥,៥ លានអឺរ៉ូ ដោយមិនទាន់រាប់នូវចំនួនទឹកប្រាក់បន្ថែមផ្សេងៗទៀតដែលមានចំនួន ៥៧,២លានអឺរ៉ូឡើយ។

ខាងក្រោមនេះជាទឹកប្រាក់ដែលក្រុមទាំងអស់ទទួលបាននៅក្នុងការប្រកួត UEFA Champion League 2016-2017។

ក្រុមដែលបានឡើងដល់វគ្គចែកពូល ទទួលបានទឹកប្រាក់ ១២,៧លានអឺរ៉ូ
ប្រកួតឈ្នះក្នុង១ប្រកួតទទួលបាន ១,៥លានអឺរ៉ូ ប្រកួតស្មើទទួលបានកន្លះលានអឺរ៉ូ ក្រុមឡើងដល់វគ្គ១៦ក្រុមចុងក្រោយទទួលបានទឹកប្រាក់ ៦លានអឺរ៉ូ ក្រុមដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយទទួលបានទឹកប្រាក់ ៦,៥លានអឺរ៉ូ ក្រុមដែលឡើដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទួលបានទឹកប្រាក់ ៧,៥លានអឺរ៉ូ ក្រុមជើងឯករងទទួលបានទឹកប្រាក់ ១១លានអឺរ៉ូ
ក្រុមជើងឯកទទួលបានទឹកប្រាក់ ១៥,៥លានអឺរ៉ូ រួមនឹងប្រាក់ឧបត្ថម្ភផ្សេងទៀតចំនួន ៥៧,២លានអឺរ៉ូ៕

មតិយោបល់