ព័ត៌មានសុខភាព

ស្វែងយល់ពីរោគសញ្ញានៃជំងឺមហារីកក្រពេញអូវែ ដើម្បីសង្គ្រោះជីវិតឲ្យរួចផុតពីសេចក្តីស្លាប់

ជំងឺមហារីក្រពេញអូវែ ពិបាកក្នុងការកំណត់អត្តសញ្ញាណខ្លាំងណាស់ ហើយជួនកាលអាចច្រឡំជាមួយនឹងជំងឺផ្សេងៗទៀត។

បើយោងតាមមជ្ឈមណ្ឌល់ American Cancer Society បានបង្ហាញថា ជំងឺមហារីក្រពេញអូវែជាប់លំដាប់ថ្នាក់ទី៥ នៅក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតចំពោះមនុស្សស្រី ហើយស្ត្រីជនជាតិអាមេរិក ប្រមាណជាង ២០,០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកជារៀងរាល់ឆ្នាំ។

លោកវេជ្ជបណ្ឌិត Ron Drapkin ជានាយកនៃមជ្ឈមណ្ឌល់ Ovarian Cancer Research មានប្រសាសន៍ថា បើទោះបីជាជំងឺមហារីកក្រពេញអូវែ មានកម្រិតទាបជាងជំងឺមហារីកផ្សេងទៀតក៏ដោយ ប៉ុន្តែវាអាចឆក់យកជីវិតបានដូចគ្នា។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា យើងមិនទាន់មានឧបករណ៍សម្រាប់ពិនិត្យមើលរោគសញ្ញានៃមហារីកក្រពេញអូវែនោះទេ ហើយរោគសញ្ញាភាគច្រើនបង្ហាញមិនជាក់លាក់ ដូច្នេះគេបានឲ្យឈ្មោះថា (ជាឃាតករលាក់មុខ)។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោមនេះ គួរតែទៅពិគ្រោះជាមួយនឹងអ្នកជំនាញជាបន្ទាន់។

១.មានអារម្មណ៍ឆាប់ឆ្អែត ទោះបរិភោគអាហារតិចក៏ដោយ
ប្រសិនបើអ្នកទើបតែដាក់អាហារចូលពោះបានតែពីរទៅបីដុំ ស្រាប់តែមានអារម្មណ៍ដូចជាពេញទៅហើយនោះ បង្ហាញថា អ្នកកំពុងតែមានដុំសាច់នៅក្នុងក្រពះពោះវៀន ឬក្រពេញអូវែ។

២.បាត់បង់ចំណង់អាហារ
អ្នកដែលកើតមានជំងឺមហារីកក្រពេញអូវែ ភាគច្រើនតែងតែញ៉ាំអាហារមិនបានគ្រប់គ្រាន់ ឬបាត់បង់ចំណង់អាហារ។ មូលហេតុនៃបញ្ហានេះ គឺដោយសារតែកោសិកាមហារីក បានជះឥទ្ធិពលទៅលើសមត្ថភាពនៃរាងកាយក្នុងការរំលាយសារធាតុចិញ្ចឹម នៅក្នុងរបបអាហារ។ យកល្អ ប្រសិនបើសកម្មភាពបែបនេះនៅតែបន្តកើតមាន សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

៣.ឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ
អ្នកជំងឺមហារីកក្រពេញអូវែ ជារឿយៗមានការឈឺចាប់ឆ្អឹងខ្នងជាញឹកញាប់។ ករណីឈឺចាប់មួយនេះ មិនអាចធ្វើការពិពណ៌នាបានឡើយ។

៤.ឈឺពោះ
ការឈឺចាប់នៅផ្នែកខាងក្រោមនៃពោះ ឬតំបន់អាងត្រគាក់ ដែលមិនទាក់ទងនឹងការមករដូវ ឬអាហារដែលអ្នកញ៉ាំ គឺជាសញ្ញានៃជំងឺមហារីកក្រពេញអូវែ។ ក្នុងករណីនៃជំងឺមហារីកក្រពេញអូវែ អ្នកជំងឺភាគច្រើនតែងតែមានអាការឈឺពោះ ជាធម្មតាកើតមានច្រើនជាងពីរដងក្នុងមួយសប្តាហ៍។

៥.ហើមពោះ
ស្ត្រីភាគច្រើនមិនអើពើនឹងបញ្ហាហើមពោះនោះទេ ព្រោះយល់ថាជាជំងឺធម្មតា។ ទោះជាយ៉ាងណា ប្រសិនបើករណីនេះកើតឡើងច្រើនថ្ងៃមិនព្រមបាត់គ្នា ហើយញឹកញាប់ អ្នកគួរតែទៅពិនិត្យភ្លាម។

៦.ពោះវៀនមានការប្រែប្រួល
ដុំពកក្នុងក្រពេញអូវែ អាចបង្កើនសម្ពាធទៅលើប្រព័ន្ធរំលាយអាហារ ធ្វើឲ្យស្ត្រីមានរោគសញ្ញាដូចជា អាការទល់លាមក ជំងឺរាគរួស ហើយជួនកាលកើតមានញ្ហាទាំងពីរមុខនេះក្នងពេលតែមួយ។

៧.ហូរឈាមតាមទ្វារមាស
មានករណីកើនឡើងរហូតដល់ ២៥ភាគរយ នៃអ្នកជំងឺមហារីកក្រពេញអូវែ ត្រូវបានគេរកឃើញពីភាពមិនប្រក្រតី ដែលទាក់ទងទៅនឹងវដ្តរដូវ ដំបៅទ្វារមាស និងកំណកឈាមនៅក្នុងទ្វារមាស។

ប្រសិនបើអ្នករកឃើញដំណាក់កាលដំបូងនៃជំងឺមហារីក ហើយធ្វើការព្យាបាលភ្លាមៗនោះ អ្នកនឹងជាសះស្បើយទាំងស្រុង។ ប៉ុន្តែ ប្រសិនបើអ្នកយឺតពេលក្នុងការព្យាបាល អ្នកមានតែរងចាំថ្ងៃស្លាប់តែប៉ុណ្ណោះ៕

ប្រភពៈ soha

មតិយោបល់