អ្នកគ្រប់គ្នាប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីបានជាមនុស្សឈានដល់វ័យចំណាស់តែងតែមានបញ្ហាស្តាប់មិនសូវលឺ? ជាទូទៅមនុស្សយើងកាន់តែចាស់ បញ្ហាសុខភាពក៏កើតឡើងកាន់តែច្រើនដែរ ហើយក្នុងចំណោមនោះបញ្ហាថ្លង់ស្តាប់មិនលឺងាយនឹងប្រឈមខ្លាំងជាងគេ។ នេះក៏ដោយសាតែប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយសរីរាង្គផ្សេងៗមានភាពចាស់ទ្រុឌទ្រោមដែរ។ ដូច្នេះ តើមានវិធីអ្វីដែលអាចជួយដោះស្រាយបញ្ហាថ្លង់នៅពេលចាស់ជរាបានទៅ? មិនមែនអត់វិធីនោះទេ ប្រសិនបើអ្នកចេះរបៀបផ្សំឱសថធម្មជាតិដោយខ្លួនឯង បញ្ហាថ្លង់នឹងជាយ៉ាងរហ័ស។

ធាតុផ្សំ៖
- ខ្ទឹមស៣កំពឹស
- ប្រេងអូលីវ
- ឧបករណ៍បន្តក់ថ្នាំ
- សំឡីកប្បាស
ការរៀបចំៈ
- បកសំបកខ្ទឹមសចេញ រួចចាក់ប្រេងអូលីពីលើឲ្យលិច។
- ទុកចោលរយៈពេលមួយយប់ដើម្បីឲ្យកាន់តែមានឥទ្ធិពល។
- បន្ទាប់មកទើបច្រកចូលទៅក្នុងឧបករណ៍បន្តក់ថ្នាំ។
របៀបអនុវត្តៈ
អ្នកត្រូវបន្តក់ម្តង ២ទៅ៣ដំណក់ជារៀងរាល់ថ្ងៃ ហើយយកសំឡីបិទពីលើរន្ធត្រចៀកឲ្យជិត។ អ្នកនឹងសង្កេតឃើញថា ច្រៀករបស់អ្នកស្តាប់លឺច្បាស់ឡើងវិញបន្តិចម្តងៗ។
ចំណាំៈ ទោះជាយ៉ាងណាក៏ដោយឱសថធម្មជាតិមួយនេះសម្រាប់ដោះស្រាយតែបញ្ហាថ្លង់ដោយសារតែវ័យចាស់ប៉ុណ្ណោះ៕
ប្រភពៈ myfitmagazine
មតិយោបល់