ព័ត៌មានអន្តរជាតិ

វាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងប្រទេសថៃ រងរបួសមនុស្ស ៥១ នាក់

ថៃ: មនុស្សជាង ៥០ នាក់ ក្នុងនោះរួមទាំងកុមារ ត្រូវបានរងរបួស កាលពីថ្ងៃអង្គារ នៅពេលរថយន្តមួយគ្រឿងផ្ទុកដោយគ្រាប់បែក បានបើកមកបំផ្ទុះនៅខាងក្រៅផ្សារទំនើបមួយ នៅភាគខាងត្បូងប្រទេសថៃ។ បើតាមមន្ត្រីប៉ូលិស បាននិយាយថា វាជាការវាយប្រហារដ៏ធំបំផុត សម្រាប់គោលដៅទីនោះលើជនស៊ីវិល នៅក្នុងខែនេះ។ ដកស្រង់ប្រភពពីសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

ភាគច្រើននៅទីនោះ ជាតំបន់ព្រំដែនពួកមូស្លីម ត្រូវបានញាំញីនឹងអំពើហិង្សាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយក្រុមបះបោរជនជាតិភាគតិចម៉ាឡេស៊ី ប្រឆាំងជាមួយព្រះពុទ្ធសាសនា។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោងប្រហែល ២ រសៀល ជាមួយគ្រាប់បែកពីរ បានវាយប្រហារនៅខាងក្រៅផ្សារ «Big​C» ក្នុងខេត្ត​ប៉ា​តានី៕

មតិយោបល់