មនុស្សមួយចំនួនតែងតែទម្លាប់គេងតិចម៉ោង ដោយសារតែការងារមមាញឹកខ្លាំងពេក ក៏ប៉ុន្តែទម្លាប់នៃការគេងបែបនេះ អាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ បើយោងតាមគេហទំព័រ pinoyhealthguide បានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ជាប្រចាំ អាចប្រឈមនឹងជំងឺធ្ងន់ធ្ងរ៥យ៉ាង។
ជំងឺដាច់សរសៃឈាមខួរក្បាលៈ ការគេងមិនបានគ្រប់គ្រាន់ជាប្រចាំ អាចធ្វើឲ្យសម្ពាធឈាម និងកម្រិតសារធាតុគីមីនៅក្នុងរាងកាយឡើងខ្ពស់ នេះហើយជាដើមហេតុដែលនាំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។
កើតជំងឺទឹកនោមផ្អែមៈ ប្រសិនបើអ្នកចូលចិត្តទម្លាប់ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ នោះការគេងរបស់អ្នកក៏មិនបានស្រួលដែរ។ ព្រោះរាងកាយត្រូវធ្វើការធ្ងន់ដើម្បីរំលាយជាតិខ្លាញ់ ដូច្នេះមិនយូរមិនឆាប់ អ្នកច្បាស់ជាកើតជំងឺទឹកនោមផ្អែមជាមិនខាន។
ជំងឺពុកឆ្អឹងៈ លក្ខខណ្ឌមួយទៀតនៃការគេងមិនគ្រប់ គឺទាក់ទងទៅនឹងជំងឺពុកឆ្អឹង ព្រោះវាអាចកាត់បន្ថយដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ពី៦ទៅ៨ម៉ោងជារៀងរាល់យប់។
បាត់ការចងចាំៈ នៅពេលដែលអ្នកគេងមិនឆ្អែតខួរក្បាលក៏គ្មានពេលសម្រាកគ្រប់គ្រាន់ដែរ នេះហើយជាមូលហេតុដែលនាំឲ្យសមត្ថភាពនៃការចង់ចាំចុះខ្សោយ។ ជាពិសេសប្រសិនបើអ្នកមិនបានគេងទៅតាមតម្រូវការរបស់រាងកាយ ខួរក្បាលរបស់អ្នកនឹងបាត់ការចង់ចាំកាន់តែខ្លាំងឡើង។
មហារីកសុដន់ៈ ជំងឺមហារីកសុដន់ពិតជាងាយនឹងកើតឡើងខ្លាំងណាស់ ប្រសិនបើមនុស្សស្រីមិនបានគេងឲ្យបានគ្រប់គ្រាន់ទេនោះ។ ដូច្នេះ ដើម្បីជៀសវាងការកើតជំងឺមហារីកសុដន់ អ្នកគួរតែទម្លាប់គេងឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការ៕
មតិយោបល់