ចិនៈ យោងតាមទីតាំងភូមិសាស្ត្រ ក្នុងប្រទេស នៅព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស ០៨ នាក់បានស្លាប់ និង ១១ នាក់ទៀតរងរបួស នៅក្នុងករណីគ្រោះរញ្ជួយដីកម្រិត ៥,៥ រ៉ិចទ័រ បានធ្វើឲ្យកក្រើកនៅ Taxkorgan ភាគពាយព្យតំបន់ស៊ីនជាំង ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។
ក្រុមភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ កំពុងដំណើរការប្រតិបត្តិការខ្លួន ហើយជនរងគ្រោះ ដែលរងរបួសទាំងនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។
គ្រោះរញ្ជួយដីនេះ មានអានុភាពវាយប្រហារ ក្នុងជម្រៅប្រហែល ៨ គីឡូម៉ែត្រ៕
មតិយោបល់