ព័ត៌មានសុខភាព

រួមភេទដោយអត់ប្រើស្រោមក្នុងពេលមានផ្ទៃពោះ មានសុវត្ថិភាពឬទេ?

គូស្នេហ៍ភាគច្រើនតែងតែរួមភេទដោយមិនបាន​ប្រើប្រាស់​ស្រោមអនាម័យ​ក្នុងពេល​មានផ្ទៃពោះឡើយ ព្រោះយល់ថា​គ្មានអ្វី​ដែលត្រូវ​ភ័យខ្លាច​នោះទៀតទេ។ ទោះជាយ៉ាងណា ក្តីបារម្ភធំបំផុត​ក្នុងអំឡុងពេល​មានផ្ទៃពោះគឺ ការឆ្លងមេរោគ​ក្នុងទ្វារមាស​តាមរយៈ​មេជីវិតឈ្មោល​បុរស ដោយសារតែស្បូន​របស់មនុស្សស្រី​បើកចំហ។

ការឆ្លងកាមរោគក្នុងអំឡុងពេលមានផ្ទៃពោះ ពិតជាមានគ្រោះថ្នាក់ខ្លាំង​បំផុតសម្រាប់​អ្នកម្តាយ និងទារក។ ព្រោះស្ត្រី​មានផ្ទៃពោះ​មិនអាច​ប្រើថ្នាំព្យាបាល​ផ្តេសផ្តាសបានឡើយ ពុំដូច្នោះទេ ទាំងម្តាយ ទាំងកូន ច្បាស់ជាប្រឈមនឹង​បញ្ហាសុខភាព​ធ្ងន់ធ្ងរ​មិនខាន។ ស្ត្រីមានផ្ទៃពោះ អាចមានហានិភ័យ​នៃការឆ្លងជំងឺកាមរោគ​រួមមាន ជំងឺស្វាយ ជំងឺប៉េស រលោកថ្លើមប្រភេទB ជំងឺ​ប្រមេះទឹកបាយ និងជំងឺ​អេសដ៏ជាដើម។

ចំពោះដៃគូដែលគ្មានផ្ទុកជំងឺកាមរោគ ប្រាដកជា​គ្មានបញ្ហា ប៉ុន្តែយើង​មិនអាចមើល​ដឹងថា​ដៃគូមានផ្ទុក​ជំងឺកាមរោគ ឬគ្មាន​នោះ​ទេ។ ដូច្នេះ ដើម្បីធានាសុវត្ថិភាព​ទាំងម្តាយ និងកូនក្នុងផ្ទៃ អ្នកគួរតែ​រួមភេទ ដោយប្រើស្រោម​ការពារឲ្យបាន​ត្រឹមត្រូវ៕

ប្រភពៈ thehealthsite

មតិយោបល់