ព័ត៌មានសុខភាព

អាហារ៥ប្រភេទ អ្នកមិនគួរទទួលទានលាយបញ្ចូលគ្នាឡើយ

អាហារមួយចំនួនសុទ្ធតែមានផ្ទុកសារធាតុសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុតដល់សុខភាព។ ក៏ប៉ុន្តែការលាយអាហារមួយចំនួនបញ្ចូលគ្នា មិនប្រាកដថាមានសុវត្ថិភាពចំពោះសុខភាពនោះទេ ព្រោះសារធាតុនៅក្នុងអាហារមួយចំនួនអាចប្រឆាំងគ្នា ហើយធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់រាងកាយ ឬធ្វើឲ្យជំងឺកាន់តែឈឺធ្ងន់។

ការ៉ុត និងទឹកក្រូចពណ៌លឿង
ប្រសិនបើអ្នកកំពុងតែមានបញ្ហារំលាយអាហារ មិនគួរផ្សំរបស់ទាំងពីរមុខនេះបញ្ចូលគ្នាឡើយ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែអាក្រក់។ ជាងនេះទៅទៀត វាអាចធ្វើឲ្យចាល់ជាតិអាស៊ីតក្នុងក្រពះ និងប៉ះពាល់ដល់ក្រលៀនថែមទៀត។

ចេកទុំ និងត្របែក
ផ្លែឈើទាំងពីរមុខនេះសុទ្ធតែអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួន ក៏ប៉ុន្តែប្រសិនបើអ្នកលាយវាបញ្ចូលគ្នា ច្បាស់ជាកើតបញ្ហា ចង្អោរ ឈឺក្បាល ឬកើនជាតិអាស៊ីត និងហ្គាសក្នុងក្រពះពោះវៀនជាពុំខាន។

ក្រូចឆ្មារ និងល្ហុងទុំ
តាមប្រភពមួយចំនួនបានអះអាងថា ការរួមផ្សំល្ហុងជាមួយនឹងទឹកក្រូចឆ្មារបញ្ចូលគ្នា អាចបណ្តោលឲ្យមានបញ្ហាដល់គោលិកាឈាមក្រហម និងកើតមានភាពស្លេកស្លាំង។

ទឹកដោះគោ និងទឹកក្រូចពណ៌លឿង
បញ្ហាដ៏ធំបំផុតនៃការលាយអាហារទាំងពីរមុខនេះបញ្ចូលគ្នា គឺធ្វើឲ្យរាងកាយមិនអាចរំលាយ ហើយស្រូបយកសារធាតុចិញ្ចឹមពីពួកវាបានឡើយ។

ទឹកដោះគោ និងម្នាស់
នៅពេលដែលអ្នកទទួលទាន ទឹកដោះគោ និងម្នាស់ដែលលាយបញ្ចូលគ្នា អ្នកអាចទទួលរងនូវផលប៉ះពាល់មួយចំនួនដូចជា ចង្អោរ ឆ្លងមេរោគ រាគ ឈឺក្បាល និងចុកពោះ។ ព្រោះការរួមបញ្ចូលគ្នានៃសារធាតុ bromelain និងអាស៊ីត Lactic ធ្វើឲ្យប្រព័ន្ធរាងកាយដំណើរការមិនបានល្អឡើយ៕

មតិយោបល់