ព័ត៌មានសុខភាព

បារម្ភបញ្ហាសក់ស្តើងមែនទេ? អានអត្ថបទនេះចប់អ្នកច្បាស់ជាលែងភ័យ

ក្រូចឆ្មា គឺជាប្រភពនៃវីតាមីន C ដ៏សម្បូរបែប ដែលអាចជួយថែរក្សាសក់ឲ្យមានភាពរឹងមាំ មិនងាយជ្រុះ។ ជាពិសេស ទឹកក្រូចឆ្មាមានសមត្ថភាពរំញោចឬសសក់ឲ្យដុះកាន់តែច្រើន ធ្វើឲ្យសក់ទន់រលោង រួចផុតពីបញ្ហាស្ងួតបែកចុង។ លើសពីនេះទៅទៀត សូម្បីតែបញ្ហាផ្សិត ការឆ្លងមេរោគ ព្រមទាំងអង្គែនៅលើស្បែកក្បាលក៏អាចព្យាបាលបានដែរ។

បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា ជាតិអាស៊ីតនៅក្នុងក្រូចឆ្មា អាចជួយសម្អាតការប្រមូលផ្តុំនៃការសិកាងាប់ចាស់ៗនៅលើស្បែកក្បាល ជួយជំរុញឲ្យសក់ដុះថ្មីកាន់តែច្រើន និងមានសុខភាពល្អ។

របៀបប្រើក្រូចឆ្មា ដើម្បីព្យាបាលសក់ស្តើង
១.ជំហ៊ានដំបូងអ្នកត្រូវច្របាច់យកទឹកក្រូចឆ្មាស្រស់ៗមកឈ្លីលើស្បែកក្បាល និងសក់ឲ្យសព្វល្អ។
២.ធ្វើការម៉ាស្សាឲ្យបានរយៈពេល ៥ទៅ១០នាទី រួចផ្អាប់ទុកឲ្យបាន១០នាទីទៀត។
៣.ចុងក្រោយអ្នកត្រូវលាងសម្អាតជាមួយនឹងសាប៊ូដែលមានក្លិនស្រាល។

ចំណាំៈ សូមព្យាយាមអនុវត្តវិធីនេះមួយសប្តាហ៍ឲ្យបាន ២ទៅ៣ដងជាប្រចាំ ទើបឆាប់សម្រេចដូចបំណង៕

មតិយោបល់