ព័ត៌មានសុខភាព

តើមនុស្សបែបណាដែលមូសចូលចិត្តខាំជាងគេ?

បរទេស៖ នៅសហរដ្ឋអាមេរិក មានមូសច្រើនជាង ២០០ប្រភេទផ្សេងៗគ្នា ហើយពួកវាតែងតែខាំមនុស្សដែលចូលចិត្ត​ចេញទៅលេងក្រៅផ្ទះ។ ប៉ុន្តែ ហេតុអ្វីបានមនុស្សមួយចំនួនត្រូវមូសខាំច្រើនជាងគេ?

មនុស្សដែលសម្បូរបាក់តេរី

តើអ្នកដឹងទេ នៅលើស្បែករបស់មនុស្សម្នាក់អាចមានបាក់តេរីរហូតដល់ទៅមួយរយពាន់លាន។ ដូច្នេះប្រសិនបើអ្នកណាដែលសម្បូរបាក់តេរី ច្បាស់ជាត្រូវមូសខាំច្រើនជាងគេ។

មនុស្សដែលសម្បូរសារធាតុពុល

សារធាតុពុលអាចទាក់ទាញមូស ២២៧ប្រភេទ នេះបើយោងតាមការសិក្សាក្នុងឆ្នាំ ២០០០។ សារធាតុ អាម៉ូញាក់, អាស៊ីតឡាក់ទិច, octenol ដែលចេញពីញើស ឬដង្ហើម អាចទាក់ទាញសត្វមូសកាន់តែច្រើន។

ដូចគ្នានេះផងដែរ កម្តៅចេញពីរាងកាយ ព្រមទាំងក្លិនស្អុយដែលភាយពីស្រោមជើង ក៏អាចមានភាពទាក់ទាញសត្វមូសឲ្យហើរមករកអ្នកកាន់តែច្រើនដែរ៕

Mosquitoes Bite People

មតិយោបល់