រោមភ្នែក មិនត្រឹមតែជារបាំងការពារភ្នែកប៉ុណ្ណោះទេ វាថែមទាំងអាចជួយលើកកម្ពស់សម្រស់ឲ្យមានភាពស្រស់ស្អាតបានមួយកម្រិតផងដែរ។ ប៉ុន្តែ សុភាពនារីភាគច្រើនតែងតែជួបបញ្ហារោមខ្លីៗ ឬជ្រុះស្ទើរតែអស់។ ដូច្នេះ តើគួរធ្វើយ៉ាងណាដើម្បីបណ្តុះរោមភ្នែកឲ្យឆាប់ដុះវែងដូចបំណង? តាមពិតវិធីសាស្ត្រីក្នុងការបណ្តុះរោមភ្នែកតាមបែបធម្មជាតិ មានច្រើនយ៉ាងណាស់ តែថ្ងៃនេះ Post Health សូមធ្វើការបង្ហាញតែ៣វិធីតែប៉ុណ្ណោះ។
វីតាមីន E
អត្ថប្រយោជន៍ៈ ប្រេងវីតាមីន E អាចជួយឲ្យលំហូរឈាមឲ្យរត់បានល្អ និងជួយជំរុញដល់ការលូតសាស់នៃរោមភ្នែក។
របៀបអនុវត្តៈ ប្រើម៉ាស្ការ៉ាចាស់មួយលាងសម្អាតឲ្យស្អាត រួចបន្តក់ប្រេងវីតាមីន E មួយគ្រាប់ពីលើ។ បន្ទាប់មកយកទៅជូតលើរោមភ្នែករបស់អ្នករយៈពេល៥នាទី ហើយក្នុងមួយថ្ងៃធ្វើឲ្យបាន២ដង។
ប្រេងដូង ឬប្រេងអូលីវ
អត្ថប្រយោជនៈ ប្រេងទាំងពីរប្រភេទនេះ មានផ្ទុកអាស៊ីតខ្លាញ់ ដែលជាសារធាតុចិញ្ចឹមដល់ឬសរោម និងធ្វើឲ្យរោមភ្នែកមានសុខភាពល្អឡើងវិញ។
របៀបអនុវត្តៈ ចាក់ប្រេងបន្តិចចូលទៅក្នុងកូនចានមួយ រួចប្រើម្រាមដៃ ឬម៉ាស្ការ៉ា ជ្រលក់ចូល ហើយយកទៅលាបលើរោមភ្នែកឲ្យសព្វរៀងរាល់មុនពេលចូលគេង។
តែបៃតង
អត្ថប្រយោជន៍ៈ តែបៃតងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងវីតាមីន ដែលត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលកែសម្ផស្ស និងព្យាបាលបញ្ហាសក់ផងដែរ។
របៀអនុត្តៈ សូមយកតែបៃតងត្រជាក់មួយពែង ជ្រល់សំឡីក្បាសចូល រួចយកមកជូតនៅលើរោមភ្នែកមួយថ្ងៃពីរដង។
វិធីទាំង៣យ៉ាងខាងលើនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានអានុភាពខ្លាំងបំផុតក្នុងការបណ្តុះរោមភ្នែកឲ្យឆាប់ដុះវែង ហើយមានប្រសិទ្ធភាពក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ៕
ប្រភពៈ brightside
មតិយោបល់