ការលេងម៉ូដសក់ឲ្យត្រូវទៅតាមទម្រង់មុខពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយឲ្យលើកកម្ពស់សម្រស់បានមួយម្រិត។ ប៉ុន្តែសុភាពនារីភាគច្រើននៅមិនទាន់ដឹងថា តើគួរតែលេងម៉ូដសក់បែបណាទើបសាកសមនោះឡើយ។
ដើម្បីដោះស្រាយទុកលំបាកមួយនេះ អ្នកជំនាញផ្នែកម៉ូដសក់លោក Giles Robinson បានបង្ហាញថា ឆ្អឹងថ្ពាល់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់ការទុកសក់វែង ឬខ្លីសម្រាប់សុភាពនារីទាំងឡាយ។
ខាងក្រោមនេះ ជាការណែនាំដែលអាចជួយអ្នកដឹងថា តើអ្នកគួរតែទុកសក់វែង ឬក៏ខ្លីទើបសម?
គ្មានអ្វីលំបាកនោះទេ អ្នកគ្រាន់តែយកខ្មៅដៃមួយដាក់ផ្តេកនៅក្រោមចង្កា ហើយយកបន្ទាត់មួយទៀតដាក់បញ្ឈរពីទងត្រចៀកចុះមក ដើម្បីវាស់ប្រវែងពីត្រចៀកមកចង្ការរបស់អ្នក។
ប្រសិនបើប្រវែងវែងជាង ៥,៧១សង់ទីម៉ែត្រ មានន័យថា ទម្រងមុខរបស់អ្នកសមនឹងទុកសក់វែង។ ផ្ទុយទៅវិញ ប្រសិនបើប្រវែងខ្លីជាង ៥,៧១សង់ទីម៉ែត្រ មានន័យថា ទម្រងមុខរបស់អ្នកសមជាមួយនឹងសក់ខ្លី។
នេះគឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុត ប៉ុន្តែអាចជួយឲ្យអ្នកលេងម៉ូដសក់សាកសមជាមួយនឹងផ្ទៃមុខ ហើយមើលទៅមានភាពទាក់ទាញជាងមុន៕
មតិយោបល់