បរទេសៈ អាកាសធាតុក្ដៅខ្លាំងនូវមិនគ្រប់គ្រាន់ទេ ថែមទាំងមានភ្លៀងធ្លាក់រហូតទៀត តើគួរតែថែទាំរាងកាយរបៀបណា មិនឲ្យឈឺបាននោះ? វិធីសាស្ត្រមួយចំនួន ប្រហែលជាអ្នក បានដឹងខ្លះហើយថា គួរថែរក្សាសុខភាព និងសម្រស់យ៉ាងណា អំទ្បុងពេលអាកាសធាតុក្ដៅ ហើយសើមបែបនេះ។
ជាការពិតភ្លៀងធ្លាក់ខុសប្រក្រតី អាកាសធាតុក្ដៅខ្លាំង ពន្លឺព្រអាទិត្យអាចបង្កផលប៉ះពាល់ដល់សុខភាពបាន ដែលនាំឲ្យរាងកាយរបស់អ្នកចុះខ្សោយ និងកើតជំងឺផ្ដាសាយ បានយ៉ាងងាយ។
ដើម្បីកែខៃបញ្ហាទាំងនេះ អ្នកគួរតែគ្រប់គ្រងឲ្យបានត្រឹមត្រូវ លើការបរិភោគ ការរស់នៅ និងការថែរក្សាស្បែក ដែលធ្វើឲ្យរាងកាយមានតុល្យភាព ធានាថា អ្នកពិតជាមិនឈឺនោះទេ។
ការប្រើទឹកផ្កាកុលាប ឬទ្បេមកលាបនៅលើស្បែក បន្ទាប់ពីអ្នកសម្អាតខ្លួនរួច អាចជួយឲ្យអ្នកជៀសផុតពីបញ្ហាស្បែកស្ងួត ឬទ្បើងប្រេងបាន។ ម៉្យាងវិញទៀត អំទ្បុងពេលអាកាសធាតុបែបនេះ អ្នកគួរតែជ្រើសរើសភេសជ្ជមកទទួលទានដូចជា ទឹកប្រទាលកន្ទុយក្រពើ ក្រូច ឬទឹកប៉ោមជាដើម ទើបល្អចំពោះសុខភាព។
ការធ្វើលំហាត់ប្រាណទៀងទាត់ និងទទួលទានដំណេកបានគ្រប់គាន់ គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ការពារអ្នកពីការឈឺ៕
មតិយោបល់