ព័ត៌មានសុខភាព

អ្វីដែលអ្នកមិនគួរធ្វើ ក្រោយពេលទទួលទានបាយរួច

ភាគច្រើនយើងគ្រប់គ្នាមិនបានខ្វាយខ្វល់ពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើក្រោយពេលទទួលទានបាយរួចនោះឡើយ។

បើតាមការរកឃើញរបស់អ្នកជំនាញបានឲ្យដឹងថា រឿងមួយចំនួនដែលអ្នកបានធ្វើក្រោយពេលទទួលទានបាយរួច អាចប៉ះពាល់អាក្រក់ដល់រាងកាយ។ ពេលខ្លះវាអាចបង្ហាញឲ្យឃើញពីបញ្ហាភ្លាមៗ ហើយពេលខ្លះវាអាចនឹងយូរបន្តិច។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកមិនគួរធ្វើក្រោយពេលទទួលទានអាហាររួច៖

ហែលទឹក
រឿងមួយដែលអ្នកគ្រប់គ្នាត្រូវតែប្រុងប្រយ័ត្ន ក្រោយពេលទទួលទានអាហាររួច គឺការចុះហែលទឹក។ ត្រូវរង់ចាំយ៉ាងហោចណាស់ ៣០ នាទីពន្ទាប់ពីពេលញ៉ាំអាហាររួច។ ហេតុផលនោះគឺថា ឈាមជាច្រើននឹងត្រូវបញ្ជូនទៅក្នុងក្រពះពោះវៀន ក្រោយពេលទទួលទានអាហាររួច ដើម្បីជួយដល់ការរំលាយអាហារ។ តែប្រសិនបើអ្នកទៅហែលទឹកភ្លាមៗ ក្រោយពេលញ៉ាំអាហាររួច វានឹងបណ្តាលឲ្យមានការឈឺចាប់ក្នុងពោះ។

ងូតទឹក
ក្រោយពេលទទួលទានអាហាររួច លំហូរឈាមនឹងជួយជំរុញដល់ការរំលាយអាហារនៅក្នុងពោះវៀន។ ប៉ុន្តែនៅពេលដែលអ្នកងូតទឹកភ្លាមៗ វានឹងធ្វើឲ្យរាងកាយត្រជាក់ ហើយការជួយដល់ការរំលាយអាហារត្រូវផ្អាក ទីបំផុតនឹងបណ្តាលឲ្យមានបញ្ហាសុខភាព។

ការគេង
ការគេង គឺជាអ្វីដែលអ្នកមិនគួរធ្វើក្រោយពេលទទានបាយភ្លាមនោះទេ ជាពិសេសបើអ្នកឆ្អែតខ្លាំង។ ការគេងនៅពេលនេះ ធ្វើឲ្យទឹករំលាយអាហារត្រូវឃ្លាតចេញពីពោះវៀន ហើយបណ្តាលឲ្យរលាកពោះវៀន។ អ្នកដែលគេងក្រោយពេលអាហារ ភ្លាមៗនឹងបង្កើនសម្ពាធដល់លំពែង។

ការដើរ
ការដើរក្រោយពេលបាយរួចភ្លាម អាចធ្វើឲ្យចាល់ជាតិអាស៊ីតនៅក្នុងក្រពះ។ មិនតែប៉ុណ្ណោះ ការដើរក្រោយពេលបាយរួចភ្លាមអាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមពីអាហារ។

ផឹកតែ
ការផឹកតែអាចរារាំងមិនឲ្យរាងកាយស្រូបយកជាតិដែកពីអាហារ ហើយអាស៊ីតនៅក្នុងទឹកតែ ក៏អាចបង្អាក់រាងកាយពីការស្រូបយកប្រូតេអ៊ីននៅក្នុងអាហារផងដែរ។ ដូច្នេះ ការទទួលទានតែជារឿងមួយ ដែលអ្នកមិនគួរធ្វើក្រោយពេលអាហាររួចឡើយ៕

shower

មតិយោបល់