ពណ៌ ឬក្លិនទឹកនោម សុទ្ធតែអាចបញ្ជាក់ពីបញ្ហាសុខភាពផ្សេងៗដែលកំពុងតែកើតមាននៅក្នុងរាងកាយរបស់យើង។ ប៉ុន្តែ ការនោមចេញចេញពពុះ ក៏ជាកត្តាដ៏គួរឲ្យព្រួយបារម្ភផងដែរ ព្រោះវាគឺជាសញ្ញាព្រមានដែលតម្រូវឲ្យអ្នកយកចិត្តទុកដាក់ចំពោះសុខភាពខ្លាំងបំផុត។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ទឹកនោមមានបែកពពុះអាចបណ្តោលមកពីបញ្ហា ៧យ៉ាង។
១.ខ្សោះជាតិទឹក
នៅពេលដែលខ្វះជាតិទឹក ទឹកនោមរបស់អ្នកនឹងមានប្រូតេអ៊ីន ព្រមទាំងសារធាតុគីមីមួយចំនួនមកជាមួយ ហេតុនេះទើបពពុះកើតមានឡើង។ យកល្អអ្នកគួរតែទទួលទានទឹកឲ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់រាងកាយ យ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ។
២.ការមានផ្ទៃពោះ
ក្នុងអំឡុងពេលមានផ្ទៃពោះ តម្រងនោមនឹងធ្វើការហួសកម្លាំង ហើយប្រូតេអ៊ីន នឹងធ្លាក់ចេញតាមតម្រងនោមកាន់តែច្រើន ដែលបណ្តោលឲ្យមានពពុះកើតឡើង។
៣.ភាពតានតឹង
នៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំង តម្រងនោមនឹងរងនូវសម្ពាធខ្លាំង ដែលបណ្តោលឲ្យសារធាតុ albumin និងប្រូតេអ៊ីន ត្រូវធ្លាក់តាមទឹកនោម។ នេះជាហេតុផលមួយទៀត ដែលបណ្តោយឲ្យអ្នកនោមមកបែកពពុះ។
៤.ជំងឺទឹកនោមផ្អែម
សូម្បីតែជំងឺទឹកនោមផ្អែម ក៏ប៉ះពាល់ដល់តម្រងនោម និងបង្កឲ្យមានពពុះនៅក្នុងទឹកនោមដែរ។ នេះដោយសារតែជាតិស្ករក្នុងឈាមខ្ពស់ពេក ធ្វើឲ្យមានផលអាក្រកដល់ក្រលៀន។
៥.ប្រូតេអ៊ីននៅក្នុងទឹកនោមច្រើនពេក
នៅពេលដែលតម្រងនោមមិនអាចច្រោះយកប្រូតេអ៊ីនបានត្រឹមត្រូវ ប្រូតេអ៊ីននឹងដោយតាមទឹកនោមកាន់តែច្រើន ធ្វើឲ្យអ្នកនោមមកមានបែកពពុះ។ យកល្អកុំឲ្យសង្ស័យច្រើន អ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
៦.ឆ្លងមេរោគ
អ្នកត្រូវចាំថា ការឆ្លងមេរោគនៅលើផ្លូវបង្ហូរនោម ក៏អាចបណ្តោលឲ្យទឹកនោមមានពពុះដែរ។
៧.បញ្ហាបេះដូង
ការនោមបែកពពុះ មានជាប់ពាក់ព័ន្ធជាមួយនឹងជំងឺសរសៃឈាមបេះដូង ព្រមទាំងដាច់សរសៃឈាមខួរក្បាល ព្រោះប្រូតេអ៊ីនខ្ពស់ណាស់ដែលត្រូវហូរមកតាមរយៈទឹកនោម។
អាស្រ័យហេតុនេះ ដើម្បីកុំឲ្យមានការសង្ស័យច្រើន ឬកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកគួរតែទៅពិនិត្យសុខភាពឲ្យបានច្បាស់លាស់៕
មតិយោបល់