ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដែលអ្នកមិនធ្លាប់ដឹង៦យ៉ាង នៃការទទួលទានស្រាក្រហមរាល់រាត្រី

គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហម​រួចមកហើយ ក៏ប៉ុន្តែអ្នកប្រហែល​ជាមិនទាន់ដឹង​ពីពេវេលា និង​បរិមាណ​ដែលត្រូវទទួលទាន​ស្រាក្រហម ដើម្បីឲ្យទទួលបានអត្ថប្រយោជន៍​ខ្លាំងនៅឡើយទេ។

ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សា​សុខភាពទូទៅ ក៏ដូចជាអាចការពារ​ពីជំងឺមួយចំនួនបានថែមទៀត។ ដូច្នេះ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការទទួលទានស្រាក្រហម​មួយកែវរាល់យប់ ពិតជា​មានអត្ថប្រយោជន៍​សម្បើមណាស់​សម្រាប់សុខភាព។

១.ជួយឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្រាក្រហម អាចជួយបង្កើនប្រព័ន្ធភាពស៊ាំបន្តិចម្តងៗ តាមរយៈ​ការផ្គត់ផ្គង់​កោសិកា​ទាំងអស់​នៅក្នុងរាយកាយ ព្រមទាំងអាចបញ្ជៀស​ពីបញ្ហាជំងឺផ្សេងៗបានផងដែរ។

២.គេងលក់ស្រួល
ការទទួលទានស្រាក្រហមមួយកែវនៅពេលយប់ អាចជួយជំរុញឲ្យអ្នកគេងលក់ស្រួល ដោយសារតែវាអាច​ជួយរក្សា​ប្រព័ន្ធប្រសាទ​ឲ្យស្ងប់ស្ងាត់ និងកាត់បន្ថយភាពតានតឹង។

៣.ធ្វើឲ្យសរសៃឈាមបេះដូងមានភាពប្រសើរឡើង
ការសិក្សាជាច្រើនបានរកឃើញថា ការទទួលទាន​ស្រាក្រហម​មួយកែវ​ជារៀងរាល់យប់ អាចធ្វើឲ្យប្រសើរឡើង​នូវសរសៃឈាម​បេះដូង និងរក្សាបេះដូងឲ្យមានសុខភាពល្អ។

៤.ជួយរក្សាវ័យ
ដោយសារតែវត្តមាននៃសារធាតុ​ប្រឆាំងអុកស៊ីតកម្ម ធ្វើឲ្យស្រាក្រហមអាច​ជួយពង្រឹង​កោសិកា​របស់អ្នកឲ្យមានសុខភាពល្អ និង​កាត់បន្ថយ​ភាពចាស់។

៥.ជួយសម្រកទម្ងន់
ការទទួលទានស្រាក្រហម១កែវជារៀងរាល់យប់ អាចជួយបង្កើនអត្រានៃការរំលាយអាហារ និងបង្កើនសមត្ថភាព​ដុតបំផ្លាញ់​ជាតិខ្លាញ់​នៅក្នុងរាងកាយផងដែរ។

៦.ធ្វើឲ្យឆ្អឹងរឹងមាំ
ស្រាក្រហមត្រូវបានគេទទួលស្គាល់ថា អាចជួយបង្កើនសមត្ថភាពឆ្អឹងក្នុងការស្រូបយកជាតិកាល់ស្យូម ហេតុនេះឆ្អឹង​របស់អ្នក​កាន់តែ​រឹងមាំ៕

មតិយោបល់