បរទេសៈ គ្រប់គ្នាជឿថា ស្ត្រីដែលធ្លាប់បានឆ្លងបទពិសោធន៍ផ្លូវភេទ ទ្វារមាសច្បាស់ជាលែងមានភាពតឹងណែនដូចពេលនៅក្រមុំទៀតហើយ។ នេះជាការពិត ព្រោះសាច់ដុំទ្វារមាសនឹងចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ នៅពេលដែលមានការប៉ះទង្គិះច្រើនពេក។ ប៉ុន្តែមានវិធី អាចជួយពង្រឹងទ្វារមាសឲ្យតឹងណែនឡើងវិញបាន តាមរយៈការធ្វើលំហាត់ប្រាណ។
តើលំហាត់ប្រាណនោះ ត្រូវធ្វើយ៉ាងដូចម្តេចទៅ?
ចង់ដឹងច្បាស់ សូមអនុវត្តដូចខាងក្រោម៖
១. ដំបូងអ្នកត្រូវគេងដាក់ខ្នងនៅលើផ្ទៃរាបស្មើ (លើតុ ឬគ្រែជាដើម)។
២. បន្ទាប់មកប្រឹងខ្ជឹបទ្វារមាសឲ្យបាន ៥វិនាទី ហើយបន្ធូរតិចៗមកវិញចំនួន ៥វិនាទី។
៣. នៅពេលធ្វើចលនាខ្ជិប និងបន្ធូរម្តងៗ អ្នកត្រូវធ្វើដដែលៗឲ្យបាន៤ទៅ៥ដង រួចសម្រាកចំនួន ១០នាទី មុននឹងចាប់ផ្តើមម្តងទៀត។
៤. ក្នុងមួយថ្ងៃ អ្នកត្រូវអនុវត្តឲ្យបាន ៣ដង គឺព្រឹក ថ្ងៃ និងល្ងាច។
នេះគឺជាវិធីមួយដែលអាចជួយពង្រឹងសាច់ដុំទ្វារមាស ឲ្យវិលមករកភាពតឹងណែនដូចដើមវិញក្នុងរយៈពេលដ៏ខ្លី៕
មតិយោបល់