តារាសម្តែងជនជាតិជប៉ុន Miki Ryosuke បានរកឃើញវិធីគួរឱ្យចាប់អារម្មណ៍មួយ ដែលអាចសម្រកទម្ងន់ ១៣គីឡូក្រាម និងកាត់បន្ថយទំហំក្បាលពោះ ១២សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២-៣សប្តាហ៍ប៉ុណ្ណោះ។ ខាងក្រោមនេះជាវិធីគាត់បានរកឃើញ៖

- ឈរឲ្យត្រង់ខ្លួន ហើយឈានជើងម្ខាង ទៅមុខបន្តិច
- ព្យាយាមធ្វើឲ្យជើងក្រោយរឹង ដើម្បីបន្តឹងសាច់ដុំកំបេះគូទ
- ដកដង្ហើមចូល ហើយទប់ឲ្យបាន៣វិនាទី ព្រមទាំងលើកដៃទៅលើ
- បន្ទាប់មក បញ្ចេញខ្យល់មកក្រៅទាំងបង្ខំ ឲ្យបាន៧វិនាទី ព្រមទាំងប្រឹងសាច់ដុំក្នុងខ្លួនទាំងអស់

វិធីនេះត្រូវអនុវត្តឲ្យបាន ២-១០នាទីក្នុងមួយថ្ងៃ ក្នុងរយៈពេល ២-៣សប្តាហ៍។ អ្នកជំនាញខាងសុខភាពបានឲ្យដឹងថា វិធីនេះមិនត្រឹមតែសម្រកទម្ងន់ទេ តែអាចធ្វើឲ្យសាច់ដុំតឹងណែន និងសម្រួលដល់ប្រព័ន្ធរំលាយអាហារទៀតផង៕
មតិយោបល់